អត់កែ..! លោក ប៊ុតសីហា ម្ចាស់ ជ័យ លា ភី លេខ ១ កម្មវិធីthe voice Cambodia នឹង បក្ខពួក ត្រូវបាននគរបាលឃាត់ ខ្លួន ពាក់ព័ន្ធនឹងករណីគ្រឿងញឿន
Sokli
-

ភ្នំពេញ ៖ លោក ប៊ុត សីហា ម្ចាស់ជ័យលាភីលេខ១ របស់កម្មវិធីប្រឡង ចម្រៀង «The Voice Cambodia» រដូវកាលទី១ រួមជាមួយបក្ខពួកម្នាក់ទៀត ត្រូវបានកម្លាំងនគរបាលស្រុកគងពិសីឃាត់ខ្លួន ជាមួយនឹងគ្រឿងញៀនមួយចំនួន កាលពីវេលា ម៉ោង ០៤ និង ១០ នាទី រសៀល ថ្ងៃ ទី ១២ ខែកញ្ញា ឆ្នាំ ២០២៣ នៅចំណុចភូមិ ត្រាំខ្នា ឃុំ ស្នំក្រពើ ស្រុក គងពិសី ខេត្តកំពង់ស្ពឺ ។

នគរបាលស្រុកគងពិសី បានប្រាប់សារពត៏មាន ឲ្យដឹងថាកម្លាំងនគរបាលបានធ្វើការបង្ក្រាបមុខសញ្ញាសង្ស័យ ពាក់ព័ន្ធនឹង គ្រឿងញៀនដោយឃាត់ខ្លួន ជនសង្ស័យ ចំនួន ០២ នាក់ រួមមាន ៖

ទី ០១- ឈ្មោះ ឆន វល្លិន ភេទ ប្រុស អាយុ ៣៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ ត្រាំខ្នា ឃុំ ស្នំក្រពើ ស្រុក គងពិសី ។

និង ទី ០២- ឈ្មោះ ប៊ុត សីហា ភេទ ប្រុស អាយុ ២៩ ឆ្នាំ ( ដែល គេ ស្គាល់ ច្បាស់ ថា ជា តារាចម្រៀង ប្រឡង ជាប់ លេខ ១ ក្នុង កម្មវិធី ទូរទស្សន៍ល្បីមួយ ) រស់នៅ ភូមិ ព្រះម្លប់ ឃុំ ភារីមានជ័យ ស្រុក បសេដ្ឋ ខេត្តកំពង់ស្ពឺ ។

នគរបាល ស្រុក គងពិសី បានប្រាប់ឱ្យដឹងទៀតថា នៅមុនពេលឃាត់ខ្លួន ក្រុមជនសង្ស័យ គឺកម្លាំងនគរបាលបានធ្វើការល្បាត តាមមូលដ្ឋាន ក៏ប្រទះឃើញក្រុមជនសង្ស័យទាំងពីរនាក់ ដោយមានការសង្ស័យក៏ឃាត់សួរនាំ និងឆែកឆេរទើបរកឃើញ និង ដកហូតបានម្សៅក្រាមពណ៌ ស ថ្លា សង្ស័យជា គ្រឿងញៀន ចំនួន ០៥ កញ្ចប់ ក្នុងនោះ (០៣ តូច និង ០២ មធ្យម ), ទូរសព្ទ ០៣ គ្រឿង និងឧបករណ៍ ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។

បច្ចុប្បន្ននេះ ក្រុមជនសង្ស័យទាំងពីរនាក់ខាងលេីរួមជាមួយវត្ថុតាង ត្រូវបានការិយាល័យជំនាញកំពុង កសាងសំណុំរឿង ចាត់ការ បន្តតាមច្បាប់ ។

សូមរំលឹងផងដែរថា កាលពីល្ងាច ថ្ងៃ ទី ២១ ខែកុម្ភៈ ឆ្នាំ ២០១៨ តារាចម្រៀង ប៊ុត សីហា ត្រូវបានសមត្ថកិច្ចឃាត់ចាប់ខ្លួន ពាក់ព័ន្ធនឹងករណីប្រើប្រាស់គ្រឿងញៀន ស្ថិតនៅ មុខសាលាបឋមសិក្សា ពងទឹក សង្កាត់ ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ខណៈរូបលោកទៅទិញគ្រឿងញៀនដើម្បីជក់ ប៉ុន្តែត្រូវបានអាណាព្យាបាល និងក្រុមគ្រួសារមកធានាយកទៅធ្វើការ អប់រំ និង ដាក់ នៅកន្លែងបន្សាបគ្រឿងញៀន ។

ជាមួយគ្នានោះ ស្ថានីយទូរទស្សន៍ ហង្ស មាស បានចេញមុខ មកបកស្រាយថា លោក ប៊ុត សីហា បានប្រើប្រាស់ គ្រឿងញៀន ជាយូរមកហើយដោយក្នុងនោះ ខាងផលិតកម្មក៏ធ្លាប់បានហៅទៅណែនាំច្រើនដង ដើម្បីឲ្យកែខ្លួនដែរ ប៉ុន្តែ លោក ប៊ុត សីហា មិនព្រមស្តាប់ ។ មិនតែប៉ុណ្ណោះ ថែម ទាំងធ្វើឲ្យ ផលិតកម្មខាតបង់ប្រាក់មួយចំនួនលើការចេញសងថ្លៃថតស្ពតពាណិជ្ជកម្ម និង ការចុះកិច្ចសន្យាប្រគំតន្ត្រីជាច្រើនលើក ច្រើនសារដែល លោក ប៊ុត សីហា គេចវេសមិនបានចូលរួម ។

លោក មាស រិទ្ធី ដែលជាអ្នកអត្ថាធិប្បាយព័ត៌មាន ក៏បានឲ្យដឹងដែរថាការពិត ផលិតកម្មបានដឹងជាយូរមកហើយថាតារាចម្រៀង លោក ប៊ុត សីហា បានប្រើប្រាស់គ្រឿងញៀន ពោលគឺតាំងពីក្រោយ លោក ប្រឡងជាប់ជ័យលាភីលេខ ១ ក្នុង កម្មវិធី «The Voice Cambodia» រដូវកាលទី១ បានរយៈពេលជាង៣ខែមកម្ល៉េះ ។ យ៉ាងណាមិញ ពេលដែលផលិតកម្មដឹងថា លោក ប៊ុត សីហា មានជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀនហើយនោះ ថ្នាក់ដឹកនាំផលិតកម្ម ក៏បានហៅ លោក ប៊ុត សីហា មក ណែនាំ និងធ្វើការព្រមានជាច្រើនលើកច្រើនសារ ដើម្បីឲ្យបញ្ឈប់ទង្វើបែបនេះ ប៉ុន្តែតារាចម្រៀងរូបនេះមិនបានស្តាប់និងមិនធ្វើ តាមឡើយ ។

ផលិតកម្ម ហង្ស មាស ក៏បានប្រាប់ទៅដល់សមត្ថកិច្ចមួយចំនួនថា តារាចម្រៀង លោក ប៊ុត សីហា បានជាប់ពាក់ព័ន្ធនឹងបញ្ហា គ្រឿងញៀន ដូច្នេះប្រសិនបើឃើញការប្រព្រឹត្តជាក់ស្តែង អាចចាប់ឃាត់ខ្លួន ឬ ធ្វើការអប់រំណែនាំបញ្ចូនតាមនីតិវិធីច្បាប់ចុះ មិន ពាក់ព័ន្ធនឹង ហង្ស មាស ទេ ប៉ុន្តែ ទោះបីជាយ៉ាងណាផលិតកម្ម ហង្ស មាស មិនបានប្រកាសជាសាធារណៈទេគឺទុកឱកាសឲ្យ លោក ប៊ុត សីហា កែខ្លួន ប៉ុន្តែ តារាចម្រៀង រូប នេះ ហាក់ ប្រងើយកន្តើយមិនស្តាប់តាមអ្វីទាំងអស់ ៕ដោយ ៖ ជីម ភារ៉ា