ទឹកចិត្តប្រពៃណាស់! តារាចំរៀងរ៉េប នេន ទុំ ចុះពីឡាន មកជួយច្រៀង បងជនពិការនៅតាមស្តុប
Sokli
-

តារាចំរៀង នេន ទុំ ដែលគេស្គាល់ថាជាតារារ៉េបដែលល្បីមួយរូប បានចុះជួយដល់ជនពិការដែលច្រៀងតាមស្ដុប។ លោកបញ្ជាក់ថាការធ្វើដំណើរនោះ គឺមានគោលបំណងទៅថតបទទុកសម្រាប់ឱកាសពិធីបុណ្យកាន់បិណ្ឌ ធ្វើដំណើរតាមផ្លូវព្រែកឯង ហើយក៏ឃើញអ្នកចម្រៀងជនពិការតាមស្ដុប រួចក៏ចុះទៅសួរសុខទុក្ខ។

ចំពោះការចែករំលែកក្តីស្រលាញ់មួយនេះបានធ្វើអោយ មហាជន សរសើរពីសកម្មភាព របស់លោក ដែលចេះជួយយកអាសាដល់ជនទន់ខ្សោយ។ ក្នុងវីដេអូនោះ តារាប្រុសមានដើមកំណើតខេត្តកំពង់ចាម រ៉េប freestyle ដើម្បីអោយអ្នកដំណើរតាមផ្លូវអាចចែករំលែកថវិកាតាមលទ្ធភាព។

បន្ទាប់ពីកាន់ក្បាលមេក្រូច្រៀងរ៉េបបានបន្តិច អ្នកធ្វើដំណើរតាមផ្លូវមិនថាអ្នកប្រើមធ្យោបាយតាមម៉ូតូ ឡាន ឬរម៉ក ឡើយបានចូលរួមបរិច្ចាគដល់បងៗជនពិការ បានគួរសម្យ។ អំពើល្អបែបនោះពិតជាទាក់ទាញការទស្សនារហូតវីដេអូនោះមានអ្នកចូលមើលរហូតដល់ 2 M ត្រឹមពេល១ថ្ងៃប៉ុណ្ណោះ។

ចំណែកអ្នក និយមលេងបណ្តាញសង្គមក៏បានចូលខំមិនព្រោងព្រាត និងបានបង្ហាញអារម្មណ៍រំភើប ដែលឃើញតារាប្រុសវ័យ ៣០ ឆ្នាំ រូបនោះកសាងអំពើល្អជាហូរហែ ជាពិសេសរឿងជួយច្រៀងរៃអង្គាសថវិកាជួយជនពិការនេះតែម្ដង បើទោះជាមួយរយៈនេះ លោកជួបគ្រោះថ្នាក់ និងរឿងអកុសលខ្លះ ក៏មិនបោះបង់ការជួយអ្នកដទៃដែរ។ មិនអស់ត្រឹមនេះឡើយអ្នកគាំទ្រ ក៏បានជូនពរ នេនទុំ ឲ្យជួបតែរឿងល្អ ជៀសវាងរឿងអពមង្គល នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ៕