អតីតម្ចាស់ពាន Cambodia Got Talent យឿន ពិសី បានបញ្ចេញអារម្មណ៍ពិត ចំពោះ លោក ប៊ុត សីហា
Sokli
-

ភ្នំពេញ៖ ក្រោយឃើញតារាចម្រៀង លោក ប៊ុត សីហា មិនកែខ្លួន បើទោះទទួលបានការជ្រោមជ្រែងនិងផ្តល់ ឱកាសជាច្រើននាពេលកន្លងមកបានធ្វើឱ្យអតីតម្ចាស់ពាន Cambodia Got Talent យឿន ពិសី បង្ហាញពីអារម្មណ៍ដោយប្រៀបធៀបជាមួយតារាចម្រៀង ប៊ុត សីហា ថាខ្លួនរត់រកឱកាសតែមិនទាន់ទទួលបានជោគជ័យខុសពី ប៊ុត សីហា មានឱកាស ច្រើន។

សូមរលឹកថា យឿន ពិសី ជាបេក្ខជនដែលជាប់លេខ១ នៅក្នុងកម្មវិធីលំដាប់ពិភពលោក Cambodia Got Talent រដូវកាលទីមួយ។ ក្រោយពីប្រលងជាប់ បណ្តាមហាជន សង្កេតឃើញថាយឿន ពិសី ហាក់មិនសូវមានសកម្មភាពសិល្បៈទូលំទូលាយ និងទទួលបានការគាំទ្រដូចតារាដទៃឡើយ ។ ប៉ុន្តែយ៉ាងណា យឿន ពិសី នៅតែបន្តខិតខំនៅក្នុងអាជីពមួយនេះតាមរយៈការចេញបទចម្រៀងថ្មីៗផ្ទាល់ខ្លួនជាហូរហែរ ។

តាមប្រភពគណនីរបស់ យឿន ពិសី បានសរសេរលើកឡើងដូច្ចេះថា៖ «តាមពិតទៅឱកាសរបស់បងមានច្រើនណាស់ខុសពីខ្ញុំ ដែលរាល់ថ្ងៃខំប្រឹងរត់រកឱកាសមិនឈប់ទេបងខំប្រឹងរត់រកឱកាសផងខំប្រឹងបង្កើតឱកាសសម្រាប់ខ្លួនឯងផងប៉ុន្តែនៅតែមិនទាន់បានជោគជ័យក្នុងជីវិតនៅឡើយទេបងខ្ញុំពិតជាសោកស្ដាយជំនួសបងណាស់ខ្ញុំសង្ឃឹមថាកំហុសលើកនេះវាគឺជាកំហុសចុងក្រោយរបស់បងទៅចុះបង»។

ក្រោយការលើកឡើងរបស់ យឿន ពិសី បានធ្វើឱ្យអ្នកគាំទ្រលោកមានការលើកកម្លាំងចិត្តនឹងជូនពរឱ្យលោកបានទទួលជោគជ័យនៅក្នុងអាជីពសិល្បៈ ។ អ្វីដែលកត់សម្គាល់ទោះមិនមានកាយសម្បទាគ្រប់គ្រាន់ តែ យឿន ពិសី ក៏មានសំណាងមានគ្រួសារដែលមានសុភមង្គលដោយសព្វថ្ងៃលោកកំពុងរស់នៅយ៉ាងមានក្តីសុខជាមួយភរិយានិងកូនប្រុសស្រីចំនួនពីរនាក់ ៕