តារាចំរៀងជើងចាស់លោក ណូយ វ៉ាន់ណេត បញ្ជាក់ពីមូលហេតុដែលធ្វើអោយកើតអគ្គីភ័យឆេះផ្ទះកាលពីម្សិលមិញ
Sokli
-

លោក ណូយ វ៉ាន់ណេត បញ្ជាក់ពីមូលហេតុដែលបណ្តាលឲ្យ ភ្លើងឆេះផ្ទះ របស់លោក ដែលស្ថិតនៅសង្កាត់ ព្រែកថ្មី ខណ្ឌ ច្បារអំពៅ ត្រូវបានអគ្គិសនីភ័យឆាបឆេះ បណ្ដាលឱ្យខូចខាតសំភារៈមួយចំនួន កាលពីរសៀល ថ្ងៃ ទី 14 ខែ កញ្ញា ឆ្នាំ 2023 ម្សិលមិញ នេះ ចំពោះមូលហេតុ ដែលបណ្តាលឲមានគ្រោះអគ្គីភ័យនេះកើតឡើងនោះគឺ លោក បានចេញមកបញ្ជាក់ថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។

នៅព្រឹកថ្ងៃទី 15 ខែ កញ្ញានេះ លោក ណូយ វ៉ាន់ណេត បានរៀបរាប់ថាផ្ទះ ដែលឆេះម្សិលមិញនេះគឺជាផ្ទះរបស់លោកពិតមែន តែមិនឆេះទាំងស្រុងទេ។

លោកបានបន្តថា ភ្លើងឆេះនេះបណ្តាលមកពីក្មេងៗនៅក្នុងផ្ទះប្រើព្រីភ្លើងមិនប្រយ័ត្ន ធ្វើអោយ ក្តៅខ្លាំងរហូតមានការឆ្លងចរន្តអគ្គិសនីដែលបណ្តាលអោយមានអណ្តាតភ្លើងឆេះឡើង ប៉ុន្តែ ត្រូវបាន សមត្ថកិច្ចជំនាញអគ្គីភ័យជួយអន្តរាគមន៍ ពន្លត់ភ្លើង ទាន់ពេលវេលា។


លោក ណូយ វ៉ាន់ណេត បានប្រាប់ថាចំពោះទ្រព្យសម្បត្តិ និងសម្ភារៈដែលត្រូវខូចខាតនៅ ក្នុងផ្ទះ នោះមានដូចជា តុការ៉ូធំមួយ សំលៀកបំពាក់ និង របស់មួយចំនួនទៀត ដែលលោកមិនដឹងច្បាស់នៅឡើយ ព្រោះពេលនេះ លោកកំពុងបំពេញការងារនៅតាមខេត្ត។