ខេត្តតាកែវ ៖ កម្លាំងជំនាញនគរបាលប៉ុស្ដិ៍រដ្ឋបាលរៀង សហការជាមួយនគរបាលស្រុក សំរោង បានធ្វេីការបង្ក្រាបនិងចាប់ឃាត់ខ្លួនជនសង្ស័យ០៤នាក់ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ម្សិលមិញ ស្ថិត នៅភូមិ វាយឈ្នះ ឃុំ រវៀង ស្រុកសំរោង ខេត្តតាកែវ ពាក់ព័ន្ធ ករណីជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។
ក្នុងប្រតិបត្តិការ នេះ ដោយ មាន ការណែនាំ ចង្អុល បង្ហាញ ពី សំណាក់ លោក ស្នងការ នគរបាល ខេត្ត តាកែវ និងមានការ សម្របសម្រួល ពី សំណាក់ ឯកឧត្ដម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ លោក វរសេនីយ៍ឯក ភី ឆុន អធិការនគរបាលស្រុកសំរោង បាន ដឹកនាំ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកសំរោង សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលរវៀង ធ្វើ ការបង្ក្រាបបានករណី រក្សាទុក ជួញដូរ និង ប្រេីប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀនឃាត់ខ្លួនជនសង្ស័យចំនួន០៤ នាក់ រួមមាន ៖
ទី ១.ឈ្មោះ ប៊ុន ពិសិដ្ឋិ ភេទប្រុស អាយុ ២៧ ឆ្នាំ
ទី២.ឈ្មោះ ខុម ពិសិដ្ឋិ ភេទ ប្រុស អាយុ ១៥ ឆ្នាំ
ទី ៣.ឈ្មោះ សុខ សីហា ភេទប្រុស អាយុ ៣២ ឆ្នាំ
ទី ៤.ឈ្មោះ ច្រេវ ផល្លីដា ភេទស្រី អាយុ ២៧ ឆ្នាំ អ្នក ទាំង បួន រស់នៅ ភូមិ វាយឈ្នះ ឃុំ រវៀង ស្រុក សំរោង ខេត្ត តាកែវ ព្រមទាំងដកហូតវត្ថុតាងបានម្សៅក្រាមពណ៌សថ្លា ចំនួន មួយកញ្ចប់ ជញ្ជីង ចំនួន មួយ និងថង់ ផ្លាស់ ស្ទិក មួយ ចំនួន ។
បច្ចុប្បន្ននេះ ជនសង្ស័យ រួមនិងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវីធី ៕