បុរសម្នាក់ជិះកង់បី អស់តែ៤០០០រៀល តែច្រលំបាញ់អោយ៤០០០ដុល្លាអាមេរិក កំពុងប្រកាសស្វែងរកម្ចាស់កង់បី
ភ្នំពេញ៖ អ្នកនិយមលេងបណ្តាញសង្គមបានជួយចែករំលែកយ៉ាងច្រើនជុំវិញការបង្ហោះសំណេរ របស់បុរសម្នាក់ កំពុងប្រកាសស្វែងរកម្ចាស់កងបី ក្រោយជិះអស់តម្លែ ៤ពាន់រៀល បែរជាច្រលំបាញ់អោយចំនួន ៤០០០ដុល្លារទៅវិញ ។
បើយោងតាមគណនីហ្វេសប៊ុកមានឈ្មោះថា Kong ChanEng កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ បានបង្ហោះរូបភាពជាច្រើនសន្លឹកដោយភ្ជាប់ជាមួយសំណេរដែលមានខ្លឹមសារថា បងប្អូនជួយ share រកបងប្រុសម្នាក់នេះផង ខ្ញុំច្រលំបាញ់លុយទៅគាត់ ៤,០០០$ ពេលជិះGrab Tuk tuk របស់គាត់២ ៣ថ្ងៃហើយ ទើបតែបានដឹង ជាក់ស្តែងគឺត្រូវអោយគាត់តែ ៤,០០០រៀល ទេ ។
ទន្ទឹមនឹងនេះ ម្ចាស់គណនីខាងលើ សង្ឃឹមថា គាត់បានឃើញនឹងជួយផ្ញើត្រលប់អោយរូបលោកវិញ ពេលនេះ លោកកំពុងស្វែងរក និង ទំនាក់ទំនងគាត់អត់ចូលទេ បើស្គាល់ រឺ ឃើញគាត់សូមផ្តល់ដំណឹងដល់គាត់ រឺទាក់ទងទៅលោក វិញ ផង ៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។