ទើបចេញពីញុំាការ បែជាជួបគ្រោះថ្នាក់ ស្លាប់៤នាក់ និងរបួសជាច្រើននាក់ដោយរថយន្តបើកធ្លាក់ប្រឡាយទឹក
Sokli
-

ព្រៃវែង៖ មនុស្ស៤នាក់បានស្លាប់ភ្លាមៗ និង ច្រើននាក់ផ្សេងទៀតបានរងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយរថយន្ដសាំងយ៉ុងមួយគ្រឿងបើកធ្លាក់ប្រឡាយទឹក ខណៈគេសង្ស័យថា មានម្នាក់ទៀតជាប់ក្នុងរថយន្ដ។

ហេតុការណ៍នេះ បានកើតឡើងនៅចំណុចភូមិក្រាំង ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង កាលពីម៉ោងជាង៨យប់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣។

តាមប្រភពពីស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តខាងលើបានដឹកអ្នកដំណើរមកពីពិធីមង្គលការមួយ នៅភូមិពោន ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង លុះមកចំណុចកើតហេតុ បានធ្លាក់ប្រឡាយទឹក បណ្ដាលឱ្យមនុស្ស ៤នាក់បានស្លាប់, ៥នាក់ផ្សេងទៀត បានរួចរស់ជីវិត និងម្នាក់ទៀតកំពុងជាប់ក្នុងរថយន្ត ។

បន្ទាប់ពីកើតហេតុ កម្លាំងនគរបាលស្រុកបាភ្នំ បានចុះអន្តរាគមន៍ជួយសង្រ្គោះជនរងគ្រោះ និងស្រង់យកសាកសពអ្នកដែលស្លាប់មកលើគោក៕