អ្នកនាង ចន ច័ន្ទលក្ខិណា សម្តែងនូវការមិនពេញចិត្តដែលឃើញប្រាសាទខ្មែរត្រូវសៀមយកទៅចម្លង
ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែកញ្ញា នេះ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ អ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាប្រធានសមាគមសិល្បករខ្មែរ បានសរសេររៀបរាប់លើទំព័រហ្វេសបុករបស់ខ្លួន ដោយសម្តែងនូវការមិនពេញចិត្ត និងអមដោយរូបភាពប៉ុន្មានសន្លឹក។
ដោយក្នុងរូបភាពនោះ គេសង្កេតឃើញមានរូបប្រាសាទដែលមានរចនាបទជារបស់ខ្មែរយើង។
តាមរយះការបង្ហោះសំណេរយ៉ាងខ្លីរបស់អ្នកនាងបានលើកឡើងដូច្នេះថា៖ <<តើតំលៃមរតកនៃការចុះបញ្ជីរសម្បតិបេតិភ័ណ្ឌពិភពលោកនៅកន្លែងណាដែលសៀមអាចសាងសង់ចំលងតាមជាក់ស្តែងបាន ?>>
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។