លោកស្រី ទ្រី ដា​ណា ត្រូវ​មហាជន​រិះគន់​យ៉ាងខ្លាំង ក្រោយ​ឃោសនា​ជ​ម្រុ​ញ​ឲ្យ​ស្រ្តីពេលមានផ្ទៃពោះ ឲ្យលាប​ឡេ​នឹ​ង ស ដល់​កូន​ក្នុង​ផ្ទៃ
សីហា
-

ប្រិយមិត្តប្រាកដជាបានដឹងរួចមកហើយថា កាលពីពេលថ្មីៗនេះ លោកស្រី ទ្រីដាណា ដែលជាអ្នកលក់ផលិតផលតាមអនឡាញដ៏មានប្រជាប្រិយភាពហើយទាំងមានហាងលក់ពេជ្រជាច្រើនកន្លែង ត្រូវបានមហាជនរិះគន់យ៉ាងចាស់ដៃ ក្រោយឃោសនាប្រូម៉ូតលក់ផលិត ដោយជម្រុញឲ្យស្រ្តីជាពិសេសអ្នកមានផ្ទៃពោះ បើចង់ឲ្យសាច់ «ស» ដល់កូនក្នុងផ្ទៃ សូមប្រើប្រាស់ឡេរបស់ខ្លួនទៅ គឺដឹងតែ «ស័ក្តិស័ទ្ធ» ដូចខ្លួនហើយ ស្របពេលដែលស្រ្តីមានផ្ទៃពោះទូទៅ គឺថែទាំសុខភាពខ្លាំងណាស់ ជាពិសេសជៀសឆ្ងាយការប្រាស្រ័យជាមួយផលិតផលគីមី ដែលអាចនាំឲ្យប៉ះពាល់ដល់កូនផ្ទៃ និងក៏ដូចសុខភាពខ្លួនឯងជាម្តាយផងដែរ។

ក្នុងវីដេអូនោះ ត្រូវបានអ្នកលេងបណ្តាញសង្គមចែករំលែកឡើងព្រោងព្រាត ក្នុងនោះអ្នកជំនួញរូបនេះដែលតែងលេចឮមហាជនលាន់មាត់ថា ឥឡូវដូចបែកៗម៉េចទេ បាននិយាយអះអាងបែបនេះថា នៅពេលខ្លួនកំពុងមាន (ទម្ងន់) ផ្ទៃពោះ មានចាស់ៗប្រាប់ថា កុំឲ្យលាបស្អីឲ្យសោះ នៅពេលនោះ ខ្លួនក៏បានធ្វើតាម តែដល់កំណើតកូនស្រីច្បង កើតមកក៏មានសម្បុរសណ្តែកបាយតែម្តង ដោយសារតែមកពីខ្លួនមិនបានលាបអ្វីទាំងអស់ ទើបនាំឱ្យគគ្រិចដល់កូនស្រីថែមទៀតផង។ តែលុះពពោះកូនទី២ ខ្លួនក៏លែងស្តាប់ចាស់ៗទៀតហើយ ដូច្នេះ ក្នុងអំឡុងពេលពពោះ ខ្លួនបានប្រើឡេខាត់ស្បែកជាប្រចាំ ជាលទ្ធផល ពេលកូនកើតមានក៏មានសម្បុរស្បែកសស្អាតតែម្តង៕