ក្រោយឃើញកីឡាករ ព្រុំ សំណាង វាយស្ពឹកៗ ហើយអ្នកលេងក្នុងបណ្តាញសង្គម ថាជាការសម្តែង ស្រាប់តែលោក ស្រី ទ្រី ដាណា លើកឡើងថា
សីហា
-

កាលពីយប់មិញ ថ្ងៃទី ៥ វិច្ឆិកា ឆ្នាំ ២០២៣ អ្នកលេងគុនខ្មែរ ព្រំ សំណាង និងស្ដេចប្រដាល់ភូមា Dave Leduc លេងសំដីឆ្លងឆ្លើយគ្នា បានបើកឈុតឆាកវាយ ប្រ ហារគ្នាយ៉ាងរន្វត់ តែលទ្ធផលបានត្រឹមស្នើគ្នា។

កាលDave Leduc ជាម្ចាស់ខ្សែក្រវាត់ Lethwei World Cup ចំពោះសំណាង វិញ មួយរយៈនេះ គេហាក់ដូចជាពុំធ្លាប់ស្មើ ឬបរាជ័យឡើយ ហេតុនេះហើយ ទើបធ្វើឲ្យគេមានជំនឿចិត្តខ្លាំង ក្នុងការយកឈ្នះ លើគូប្រកួតរបស់ខ្លួន។

សូមបញ្ជាក់ថា ជំនួបរវាងជើងខ្លាំងទាំងពីរ គឺប្រើពេល ១ទឹកប៉ុណ្ណោះ និងមានរយៈពេល ៩នាទី ដោយប្រើអំបោះឆៅ ជំនួសហ្គង់។ យ៉ាងណាមិញ បន្ទាប់ពីឆ្លងកាត់ការប្រកួត ដ៏ស្វិតស្វាញ ចៅក្រមនៃការប្រកួត បានសម្រេចផ្ដល់ពិន្ទុ ឲ្យអ្នកលេងគុនខ្មែរ ព្រំ សំណាង និងម្ចាស់ខ្សែក្រវាត់ Lethwei World Cup កីឡាករ Dave Leduc ស្មើគ្នា ចំពោះមុខអ្នកទស្សនិកជន រាប់សិបម៉ឺននាក់ ដែលចូលរួមទស្សនា ។

ចំនែកលោកស្រី ទ្រី ដាណា ក៏បានលើកឡើងយ៉ាងដូច្នោះថា ឃើញទឹកមុខកីឡាករ ព្រំ សំណាង យប់មិញ ពោរពេញដោយក្ដីបារម្ភ និងភាពភ័យព្រួយ មិនដូចការប្រកួតរាល់ដង ដែលសប្បាយរីករាយ រាំលេងនោះទេ ក៏ព្រោះតែការផ្ដល់ទំនុកចិត្តយ៉ាងខ្លាំង និងការគាំទ្រយ៉ាងច្រើនលើសលប់ពីប្រជាជនខ្មែរ។ ពេលខ្លះអារម្មណ៍បែបនេះ នាំអោយភាន់ភាំងស្មារតី ហើយមិនដឹងថាខ្លួនឯងកំពុងធ្វើអ្វី ឬត្រូវធ្វើអ្វី។

យ៉ាងណា គាត់បានខំប្រឹងហើយ ឃើញខាងគេក៏ខ្លាំង តែកីឡាករព្រំ សំណាង អាចទប់បានជាប់ ទោះផ្ទៃមុខពោរពេញដោយស្នាម ក៏មិនបោះបង់ និងខំរហូតចប់ទឹក។ សង្ឃឹមថាពេលក្រោយៗ គាត់អាចហាត់បង្កើនសមត្ថភាពកាន់តែខ្លាំង និងគ្រប់គ្រងអារម្មណ៍បានល្អ។ កីឡាករមិនអាចល្អពេញដូចយើងចង់បានរហូតទេ ព្រោះស្ថានភាពខុសគ្នា។

ខ្ញុំនៅតែគាំទ្រ អ្នកតំណាងគុនខ្មែរ ដែលមានសមត្ថភាព នាំវប្បធម៍ខ្មែរ ទៅលើឆាកអន្តរជាតិ។ កុំគាំទ្រតែពេលខ្លាំង តែបោះបង់ពេលធ្លាក់ចុះ ត្រូវចេះលើកទឹកចិត្ត។ បើកំហុសដដែលច្រើនដង ចាំគិតម្ដងទៀត តែពេលនេះ គាត់ខំអស់ពីសមត្ថភាពហើយ។ មួយទៀត បើគាត់សម្ដែងមែន ប្រហែលមិនបែកមុខ បែកមាត់ អស់កម្លាំងពីក្នុងខ្លួនបែបនេះទេ ខាងគេក៏ខ្លាចភ្លាត់ស្នៀត ទើបមិនហ៊ានចូលច្រើន។ លទ្ធផលនេះ ល្អបំផុតហើយ សម្រាប់គុនខ្មែរ។ សង្ឃឹមថាអ្នកក្រោយៗ ខំប្រឹងហាត់ ដើម្បីនាំគុនខ្មែរល្បីល្បាញ លើឆាកអន្តរជាតិ៕