ក្រោយពីមាននារីម្នាក់ចេញមកជីកកាយរឿងអតីតកាលគូដណ្តឹងរបស់ខ្លួនថែមទាំងបន្ថែមពាក្យថា «ទឹកចិត្តមិនឈ្នះទឹកលុយ» លោកស្រី ទ្រី ដាណា ថាបើនៅបន្តបង្ហោះដូចនេះទៀតនឹងលេងវិធានការតាមផ្លូវច្បាប់ទៅលើនារីម្នាក់នោះដែលព្យាយាមធ្វើឱ្យប៉ះពាល់កិត្តិយសរបស់ខ្លួន។ អ្នកជំនួញរូបនេះថែមទាំងបោះពាក្យថា«របស់គេ»គឺខ្លួនមិនខ្ចីប៉ះឡើយសមត្ថភាពរបស់ខ្លួនប៉ុណ្ណឹងដែរមិនយកលុយទៅទិញប្តីនោះទេ។
.jpg?1699691377)
.jpg?1699691377)
.jpg?1699691377)
.jpg?1699691377)
ទន្ទឹមនឹងដំណឹងនៃការភ្ជាប់ពាក្យរបស់លោកស្រី ទ្រី ដាណា អ្នកជំនួញអនឡាញ និងជាថៅកែពេជ្រ ជាមួយលោក រស់ រាជ្ជសាល ធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ទោះយ៉ាងណាការភ្ជាប់ពាក្យរបស់អ្នកទាំងពីរបានធ្វើឱ្យនារីម្នាក់ចេញមកបង្ហោះរូបភាពជាមួយគូដណ្តឹងលោកស្រី ទ្រី ដាណា ដោយភ្ជាប់ជាមួយសំណេរថា «គ្មានអ្វីដែលល្អជាងភាពស្ងប់ស្ងាត់ ព្រោះមិនចាំបាច់ហត់រត់តាមគ្រប់រឿងដែលបានកើតឡើង។ ជូនពរបងឱ្យមានសុភមង្គលនិងក្តីសុខពិតប្រាកដដែលបងចង់បាន រស់ រាជ្ជសាល ទឹកចិត្តមិនឈ្នះទឹកលុយ»។
.jpg?1699691385)
.jpg?1699691385)
.jpg?1699691385)
សំណេរ ទឹកចិត្តមិនឈ្នះទឹកលុយ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍យ៉ាងខ្លាំងទៅនារីនោះដែលគេគិតថាគឺជាអតីតគូស្នេហ៍របស់លោក រាជ្ជសាល ដែលបង្ហាញអារម្មណ៍ឈឺចាប់ព្រោះបាត់បង់គូស្នេហ៍។
.png?1699691393)
.png?1699691393)
.png?1699691393)
ទោះបីជាមានការលើកឡើងពីលោកស្រី ទ្រី ដាណា ចំៗបែបនេះក្តីតែគេមិនទាន់ឃើញស្រីស្អាតជាម្ចាស់គណនីយតិកតុកឈ្មោះជំទាវតូចនោះបកស្រាយអ្វីឡើយ ។ ក្រោយភ្ជាប់ពាក្យភ្លាមលោកស្រី ទ្រី ដាណា មិនទុកយូរទេពោលលោកស្រីមានគម្រោងរៀបការឆាប់ៗខាងមុខនេះដែលប៉ុន្មានថ្ងៃខាងមុខនេះលោកស្រី និងគូដណ្តឹងក៏គ្រោងនឹងបណ្តើរគ្នាទៅថតរូបភាព Pre Wedding ទៀតផង៕
.png?1699691402)
.jpg?1699691402)
មានវីដេអូខាងក្រោម