អាណិតណាស់! ស្រីស្អាត មីណា ធ្លាក់ពីលើឆាកប្រគំតន្ត្រីរងរបួស ហើយខំប្រឹងក្រោកមកច្រៀងរាំបន្តទៀត ហើយក៏បញ្ជាក់មូលហេតុដូច្នោះថា
សីហា
-

ស្រីស្អាត មីណា មានឈ្មោះពិត ហុង ស្រីពេជ្រ ត្រូវបានមហាជនស្គាល់ថាជាតារាចម្រៀង និងជា Vlogger មានប្រជាប្រិយភាពមួយរូប។ លើសពីនេះ មីណា ក៏ជា Influencer ម្នាក់ដែលមានសម្ថភាព ពោពេញដោយទេពកោសល្យ ពូកែវោហាស័ព្ទ ក្រម៉ិចក្រម៉ើម ជាពិសេសមានមុខមាត់ស្រស់ស្អាតគួរឱ្យ ស្រលាញ់។

កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្រីស្អាត Mina បានចូលរួមកម្មវិធីប្រជុំតន្ត្រីរីអបអរសាទរពិធីបុណ្យអុំទូកនៅឯខេត្តស្វាយរៀង បានធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើល និងបង្ហាញក្តីអាណិតអាសូរខ្លាំងណាស់ ពេលនាងឡើងឆាកច្រៀង ស្រាប់តែនាងដើរសុខៗ ក៏បានជួបឧប្បត្តិហេតុធ្លាក់ចូលប្រឡោះតូចមួយ។

បើយើងក្រឡេកមកមើលវីដេអូដែល មីណា ច្រៀងដើរធ្លាក់ពីលើឆាកទាំងមិនដឹងខ្លួននេះដែរ ត្រូវបានមហាជន ជាពិសេសអ្នកគាំទ្រជាច្រើនបង្ហោះចែករំលែកពេញបណ្ដាញសង្គមភ្ជាប់ជាមួយនឹងក្ដីអាណិត និង បារម្ភពីរូបនាងផងដែរ។

យ៉ាងណាមិញ ក្រឡេកទៅមើលបណ្ដាញសង្គមរបស់ស្រីស្អាត មីណា បន្ទាប់ពីឡើងច្រៀងជួបឧប្បត្តិហេតុបែបនេះដែរ ក៏បានឃើញនាងបង្ហោះសារលើ Story អ៊ីនស្ដាក្រាមរបស់ខ្លួននិយាយបកស្រាយ និង សុំទោសដល់មហាជន ដែលនាងធ្វើមិនបានល្អលើឆាកតន្រ្តីមួយនេះ ក៏ព្រោះតែនាងធ្លោយមាត់ដោយអចេតនានិយាយទាក់ទងនឹងពាក្យ «ស្លាប់»។

ក្នុងនោះ ស្រីស្អាត មីណា បានរៀបរាប់ថា ៖ «ខ្ញុំបាននិយាយខុសមាត់បន្តិចដោយអចេតនា ដោយមិនដឹងខ្លួនថាកំពុងធ្លោយច្រឡំមាត់និយាយពាក្យអ្វី។ ពាក្យ “ស្លាប់” ជាពាក្យដែលខ្ញុំមិនងាយនិយាយ សុំទោសដែលធ្វើមិនបានល្អ»៕