ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់មកហើយ លោក គីមស្រ៊ុន ដែលជាជនពិបាកទាំងពីកំណើត ហើយមានបងប្អូនមានការអាណិតអាសូរជាខ្លាំងដល់រូបគាត់ ដោយសារតែគាត់ខំព្យាយាមលក់ឥវ៉ាន់តាមអនឡាយក៏មាន ហើយពេលខ្លះក៏ពឹងបងប្អូនផ្តល់ជំនួយដល់រូបគាត់ ព្រោះតែពេលខ្លះគាត់មានការខ្វះខាតជាដើម។
តែអ្វីដែលមិនគួរឲ្យជឿនោះ កាលពីពេលថ្មីៗនេះ មានការបែកធ្លាយរូបភាព ក៏ដូចគ្នាវីដេអូរបស់លោក គីមស្រ៊ុន ដែលបានដើរចូលហាងផឹកស៊ីសប្បាយជាមួយនារីៗ នឹងបង្អួតលុយជាសើម មិនតែប៉ុន្មានក៏មានអ្នកនិយាយថា ចាយលុយមួយយប់អស់៣០០ដុល្លារក៏មាន ថែមទាំងបង្អួតទូរស័ព្ទតម្លៃរាប់ពាន់ដុល្លារឯណោះ។ នេះគ្រាន់តែជារួបភាពមួយដែលបងប្អូនមិនទាន់ច្បាស់នៅឡើយ ។
យ៉ាងណាមិញ នៅក្នុងគណនីហ្វេសប៊ុករបស់លោក គីមស្រ៊ុន ក៏បានចេញមុខបកស្រាយចំពោះរឿងដែលបានកើតឡើងសម្រាប់រូបគាត់ ហើយក៏បានទម្លាយសារថាថា ខ្ញុំបកស្រាយ រូបនេះ នេះគឺ iphone 13 pro max ទេរូបនេះថតយូរហើយ ខ្ញុំបានខ្ចីគេថតលេង ទេ មិនមែនជារបស់ខ្ញុំទេ ។ ខ្ញុំចង់នៅស្ងាត់ស្ងៀម ពៀររំងាប់មិនចង់ពៀ ។ តាមពិតខ្ញុំ មិនចង់បក ស្រាយច្រើនទេ កាន់តែ បកស្រាយកាន់តែខុស ។ បើសិនខ្ញុំនិយាយមិនពិត សូមអោយឡា ន បុ ក៕