លោក ផែង វណ្ណៈ ទុកពេលឱ្យលោកស្រី ទ្រីដាណា ២៤ម៉ោង សុំទោសមហាជន បើមិនដូច្នោះទេ...
យោងតាមគណនីហ្វេកបុកផ្លូវការរបស់ លោកផែង វណ្ណៈបញ្ជាក់ថា ៖ «ខឹងយ៉ាងណាក្មួយគួរតែទប់អារម្មណ៍ កុំប្រើពាក្យ ពួកហែង ពួកវា ពួកអានេះ ពួកអានោះ ។ តែបើក្មួយជ្រុលជ្រួសប្រើហួសទៅហើយ ក្មួយគួរសុំទោសមួយម៉ាត់ទៅ 🙏 ពូក៏ធ្លាប់ខុស ធ្លាប់សុំទោសដែរ ។ ថោកអីនឹងដៃ ថ្លៃអីនឹងមាត់ 🙏 ពូទុកពេលអោយក្មួយ ២៤ម៉ោង សុំទោសមហាជន ។ បើគ្មានការសុំទោសទេ មិនបាច់រាប់អានពូទេ »។
ក្នុងសំណេររបស់ លោកផែង វណ្ណៈក៏បានស្នើដល់បងប្អូនមហាជន ដែលមានអារម្មណ៍ខឹងសម្បារចំពោះ គ្រួសារក្មួយស្រី ទ្រី ដាណា និង ក្មួយ សាល គួរមេត្តា បញ្ឈប់ការជេរប្រមាថ ឬចែករំលែកបន្តទៀតទៅ អ្វីដែលកន្លងហួសទៅហើយអោយវារំលងផុតទៅ ។ ឆ្នាំថ្មីគិតអ្វីដែលថ្មី 🙏 ចូរប្រឹងប្រែងធ្វើការរកលុយអោយបានច្រើន ដើម្បីជីវភាពគ្រួសារយើង។
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។