ខេត្តតាកែវ ៖ ឃ្លាំងលួចជល់មាន់អនឡាញជាប់ផ្លូវជាតិលេខ២ ក្នុងភូមិវាយឈ្នះ បានបេីកដំណេីរការរាប់ខែមិនញញេីតអាជ្ញាធរមានសមត្ថកិច្ចឡេីយ
Sokli
-

ខេត្តតាកែវ ៖ ជាទូទៅប្រជាពលរដ្ឋភាគីច្រេីនស្អប់ខ្ពេីមល្បែងសុីសង គ្រឿងញៀន លួច ឆក់ ប្លន់ ដែលកេីតមានឡេីងនៅក្នុងមូលដ្ឋានដែលខ្លួនរស់នៅជាខ្លាំង ដូច្នេះទេីបថ្នាក់ដឹកនាំបានចេញបទបញ្ចាឱ្យលុបបំបាត់បញ្ហាទាំងនេះ ដេីម្បីឱ្យភូមិ ឃុំ សង្កត់ ក្រុង ខេត្ត មានសុវត្តិភាពល្អ ។

តែផ្ទុយទៅវិញ មានទីតាំងឃ្លាំងលួចបេីកល្បែងសុីសងជល់មាន់អនឡាញមួយ ជាប់ផ្លូវជាតិលេខ២ ក្បែរស្ពានអូរព្រៀល ក្នុងភូមិវាយឈ្នះ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ បានកំពុងបេីកដំណេីរការទទួលអ្នកញៀនល្បែងចូលរៀងរាល់ថ្ងៃ មិនញញេីតចំណាត់ការរបស់អាជ្ញាធរមានសមត្ថកិច្ចក្នុងការចុះបង្ក្រាបនោះឡេីយ ។

តាមការបញ្ចាក់ពីពលរដ្ឋ សុំមិនបង្ហាញឈ្មោះ បានឱ្យដឹងថា ចាប់តាំងពីទីតាំងឃ្លាំងខាងលេីនេះបេីកល្បែងជល់មាន់អនឡាញ មក គេឃេីញមានអ្នកភូមិបានបាត់របស់របរ និងទ្រព្យសម្បត្តិមានតម្លៃ មួយចំនួន និងកេីតមានអំពេីហិង្សារក្នុងគ្រួសារ យុវជនខ្លះកំពុងវ័យសិក្សាក៏ចូលលួចលេងភ្លេចបាយភ្លេចទឹកផងដែរ ។

នេះហេីយ ទេីបពលរដ្ឋស្នេីរដល់អាជ្ញាធរមានសមត្ថកិច្ច នៃឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ជួយចុះបង្ក្រាប ឬអប់រំណែនាំដល់ម្ចាស់ទីតាំង ព្រមទាំងទីតាំងដែលខុសច្បាប់ផ្សេងៗ កុំឱ្យមានការបេីកល្បែងខុសច្បាប់ ដេីម្បីឱ្យប្រជាពលរដ្ឋអស់ទុកកង្វល់ និងទទួលបាននូវភូមិ ឃុំ ស្រុក មានសុវត្តិភាពជូនដល់រាជរដ្ឋាភិបាល ដែលប្រទេសកម្ពុជា មានសន្តិភាព ៕