សាហាវណាស់! ប្តីបានយកញញួរវាយប្រពន្ធយ៉ាងសាហាវព្រៃផ្សៃ បន្ទាប់មកក៏លេបថ្នាំសម្លាប់ខ្លួន តែចុងក្រោយ
រាជធានីភ្នំពេញ៖ ហេតុការណ៍នេះបានកើតឡើងនាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ នៅក្នុងផ្ទះជនរងគ្រោះ ស្ថិតនៅភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ បរមី អាយុជាង៣០ឆ្នាំ មានកូនស្រីអាយុ៥ឆ្នាំម្នាក់។ នៅក្នុងកន្លែងកើតហេតុសមត្ថកិច្ចបានប្រទះឃើញក្រដាសមួយសន្លឹកដោយមានសរសេរអក្សរថា ៖ “ស្រីផិតប្តី”។
តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា តាមការសន្និដ្ឋានបឋមករណីឃាតកម្មនេះ អាចបណ្តាលមកពីភ្លើងប្រចណ្ឌ៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។