ក្តៅៗ! ​បើកឆាកថ្ងៃដំបូងបរាជ័យនៅខេត្តមួយនេះ មិនមានអ្នកទស្សនារឿង «លោកបងណាក់ វគ្គ ៤» ក្រោយប្រជាជនថៃមិនចូលរួមទស្សនារឿង «ម៉ែក្រឡាភ្លើង»
សីហា
-

មិនទាន់ចប់ទេ ក្រោយផ្ទុះការរិះគន់រឿង  «ម៉ែក្រឡាភ្លើង»  ដែលចាក់នៅប្រទេសថៃបរាជ័យ ត្រូវបានយុវជនថៃពហិកាមិនចូលរួមទស្សនាដែលធ្វើឱ្យខ្សែភាពយន្តនេះបរាជ័យចាប់តាំងពីថ្ងៃចាក់បញ្ចាំងដំបូងនៅប្រទេសថៃកាលពីថ្ងៃទី២៩ កុម្ភៈ ក្រោមហេតុផលថា រឿងនេះគឺចម្លងពីថៃ។

យ៉ាងណាមិញ ងាកមើលមើលប្រជាជនខ្មែរវិញ ក៏បានធ្វើពហិកាមិនចូលរួមទស្សនារឿងថៃដូចគ្នា នេះជាការតបស្នងរបស់ប្រជាជនថៃមួយក្តារនេះមកលើកម្ពុជា បានធ្វើឱ្យកំហឹងយុវជនយ៉ាងច្រើននៅលើបណ្តាញសង្គមចូលរួមពហិកាមិនទស្សនាខ្សែភាពយន្តថៃវិញដូចគ្នា បន្ទាប់ពីពួកគេទទួលអារម្មណ៍ភាគីថៃមិនបានឱ្យតម្លៃខ្សែភាពយន្តខ្មែរ។ ការចូលរួមពហិកាបានសម្រេចរបស់ប្រជាជនថៃមិនចូលរួមទស្សនា «ម៉ែក្រឡាភ្លើង» ឬ «ម៉ែនុន» ដែលជាចំណងជើងនៅប្រទេសថៃ ពួកគេបានចោទមកលើភាពយន្តខ្មែរថាបានលួចចម្លងរបស់ប្រទេសខ្លួនដោយសារតែឃើញសំលៀកបំពាក់ស្រដៀងគ្នាតែមួយជ្រុងទាំងដែលពួកគេមិនទាន់ទស្សនាសាច់រឿងទាំងមូល។

តួយ៉ាង ពេលនេះមានរឿងថៃមួយមានចំណងជើងថា «លោកបងណាក់វគ្គ ៤» កំពុងតែចាក់ផ្សាយនៅប្រទេសកម្ពុជា មានដូចជាខេត្តសៀមរាប និងខេត្តព្រះសីហនុជាដើម។ គេឃើញថាមានអ្នកគាំទ្រខ្មែរជាច្រើនបានពហិការមិនចូលទៅទស្សនាវិញដែរ ដែលជាការតបស្នងទៅវិញភ្លាមៗ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍កាលពីថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០២៤ កន្លងទៅ នៅបណ្ដារោងកុននៅខេត្តសៀមរាប គឺរឿង «លោកបងណាក់វគ្គ ៤» ពុំមានអ្នកទស្សនាឡើយនេះ ក៏បណ្ដាលមកពីមហាជនមួយចំនួនបានពហិការ។ បើតាមការឱ្យដឹងពីគណនីហ្វេសប៊ុកមួយឈ្មោះថា «Vichea Sok » បានបង្ហោះរូបភាព App កក់សំបុត្រកុននៅ Legend Cinema សៀមរាប គឺគ្មានមហាជនទិញសំបុត្រមើលឡើយ។ ទន្ទឹមនឹងនោះ ថែមទាំងភ្ជាប់ជាមួយនឹង Caption ថា «Legend Cinema សៀមរាប ឱ្យស្ពៃអាវ៉ា»។ បន្ទាប់មកគេក៏ឃើញអ្នកគាំទ្រចូលទៅបញ្ចេញមតិព្រោងព្រាតផងដែរ ចង់ដឹងថាមានអ្វីកើតឡើងបន្តទៀត កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នា៕