គួរឲ្យសរសើរណាស់! ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង រត់ឡើងជញ្ជាំងផ្ទាល់ ទៅពន្លត់អគ្គីភ័យ ត្រូវប្រជាជនសាទរ និងអរគុណខ្លាំងណាស់
សីហា
-

ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានធ្វើឲ្យប្រជាជនជាច្រើនមានការសាទ និងគោរពស្រលាញ់ ក្រោយរត់ចូលទៅពន្លត់អគ្គិភ័យដែលកំពុងឆាប​ឆេះ​ផ្ទះ​លក់​គ្រឿង​រថយន្ត​មួយ​កន្លែង ​ដែល​ស្ថិត​នៅ​ម្ដុំ​រង្វង់​មូល​ស្វាយ​អន្ទរ​ ឃុំ​ស្វាយ​អន្ទរ​ ស្រុក​ស្វាយ​អន្ទរ​ ខេត្ត​ព្រៃវែង​ វេលាម៉ោង​ ២០:១១​ នាទីយប់​ ថ្ងៃ​ទី​១៧​ ខែ​មីនា​ ឆ្នាំ​២០២៤​។

គិតមកត្រឹមម៉ោងនេះកងកម្លាំងអន្តរាគមន៍ពន្លត់អគ្គីភ័យបានគ្រប់គ្រងស្ថានភាពនៃការឆាបឆេះនេះបានទាំងស្រុង ហើយចំពោះគ្រោះថ្នាក់ និងការខូចខាតយើងមិនទាន់អាចវាយតម្លៃបាននៅឡើយទេ។ 

ក្រោយហេតុការណ័នេះបានកើតឡើង ស្រាប់តែគេឃើញមានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Loa Mekly បានបង្ហោះសារអរគុណដល់  ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ដែលបានចុះជួយដោយផ្ទាល់នេះជាការរៀបរាប់ខាងក្រោម៖រូបភាព1សន្លឺកនេះ ធ្វើអោយនាងខ្ញុំនឹងក្រុមគ្រួសារ ពិតជាមានការគោរពនឹងកោតសរសើរលោកស្នងការខ្លាំងណាស់ លោកដឹកនាំផ្ទាល់ ឡើងជញ្ជាំងផ្ទាល់ ទៅពន្លត់អគ្គីភយ័នៅផ្ទះនាងខ្ញុំយប់មិញនេះ នាងខ្ញុំ នឹង ក្រុមគ្រួសារ រួមទាំងបងប្អូននៅស្រុកស្វាយ ពិតជាគោរព នឹង អរគុណលោកខ្លាំងណាស់៕