កាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៤ ម្សិលមិញនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង ខណៈនៅសុខៗ តារាចម្រៀង លោក អ៊ីណូ បានប្រកាសជាសាធារណៈថា ពេលនេះលោកបានក្ស័យធនពីការរកស៊ីលក់ឡាន អស់លុយពីខ្លួន ធ្លាក់ខ្លួននៅផ្ទះជួល ហើយថែមទាំងជំពាក់បំណុលគេជាង ១០ ម៉ឺនដុល្លារទៀត។
ភរិយាលោក កែវ វាសនា បានរៀបរាប់ថា «ស្វាគមន៍បង ENO អ៉ីណូ ជា BA ផលិតផល SCI ទោះបងមានបញ្ហា និងបំណុលយ៉ាងណាក៏ដោយក៏ខ្ញុំផ្តល់ឱកាសការងារជូនបងដែរមិនរើសអើងទេ»។ អ្នកនាង លីម សុគ្ធធារី បញ្ជាក់ថា បានបន្តថាជាBAផលិតផលSCI ទោះបងមានបញ្ហានិងបំណុលយ៉ាងណាក៍ដោយក៍ខ្ញុំផ្តល់ឱកាសការងារជូនបងដែរមិនរើសអើងទេ គ្មានមនុស្សណាចង់រកសុីក្ស័យធន់ទេ។
ទោះខ្ញុំបានដឹងរឿងគាត់ខ្លះកន្លងមកក៍ដោយតែទើបថ្ងៃនេះខ្ញុំដឹងរឿងគាត់ច្បាស់ហើយធ្វើអោយខ្ញុំព្រឺរោមខ្លាំងណាស់ ដោយសារគំរាមគំហែង គេជេដៀលទើបធ្វើអោយគាត់ទាល់ច្រកឆកលុយគេសងពីមួយទៅមួយ ការប្រាក់យ៉ាងសាហាវព្រៃផ្សៃមិនមែន10%ឬ20%ដូចដែលយើងគិតទេគឺគាត់ឆកលុយគេការសឹងតែ90%ហើយ (ម្ចាស់បំណុលការសារហាវបែបនេះ គាត់ថាខ្មែរទេមិនមែនចិនទេ គាត់ថាចងការចិនធូជាងខ្មែរគេយោគយល់គាត់)។
ឧទារហណ៍លុយដើម8000$ត្រូវបង់ការគេមួយថ្ងៃ180$ចឹងយើងគុណតែ30ថ្ងៃក្នុងមួយខែគឺ5400$ ហើយគាតបានបង់បែបហ្នឹងច្រើនខែគួរសមហើយ តែដើមគាត់ជំពាក់គេគឺនៅ8000$ដដែល នេះខ្ញុំនេះនិយាយសង្ខេបៗតែម្ចាស់បំណុលតែម្នាក់ផងចុះទម្រាំ4ឬ5នាក់ទៀតមួយថ្ងៃគាត់ត្រូវចំណាយការប្រាក់ជិតជិត700$(ទោះរកលុយបានប៉ុណ្ណាក៍គាត់រត់មិនយូអង្វែងដែរ) ចឹងសូមបងៗម្ចាស់បំណុលឆកលុយនិងបងៗម្ចាស់បំណុលផ្សេងជួយយកតែដើមពីគាត់បានហើយព្រោះបងៗខ្លះសុីការគាត់បានលើសដើមឆ្ងាយណាស់។
ខ្ញុំនិយាយនេះខ្ញុំមិនមែនជាបងប្អូនគាត់ទេគ្រាន់ជាអ្នកស្គាល់គ្នាទេតែខ្ញុំបានសួរនាំគាត់ហើយខ្ញុំមានអារម្មណ៍រន្ធត់អាណិតគាត់ជាខ្លាំងសម្រាប់ការប្រាក់ការឆកលុយនេះ ថាបងអុីណូល្ងង់ក៍ថាបានតែគាត់ទាល់ខ្លាំងការសឹងតែ90%ក៍យកមកដោះទាល់ដែរដោយសារពាក្យគំរាមកំហែងពីម្ចាស់បំណុល(សំដីគាត់ប្រាប់ខ្ញុំផ្ទាល់) ពេលនេះគាត់អស់លិទ្ធភាពនឹងបង់ការដ៍សាហាវនេះហើយ ហើយគាត់មានភាពទំនួលខុសត្រូវសុំសងតែដើមឬគិតការបន្តិចបន្តួចវិញតាមការលិទ្ធភាពការចរចារគ្នាតែប៉ុណ្ណោះចឹងបងៗជាម្ចាស់បំណុលជួយយោគយល់ទៅព្រោះយើងជាខែ្មរដូចគ្នាទេ។
ហើយចុងក្រោយសុំម្ចាស់ Event ម្ចាស់ខនសឺត ម្ចាស់ផលិតផលផ្សេងៗ និង ពុកម៉ែ បងប្អូនទាំងអស់កុំស្អប់គាត់ នៅតែបន្តផ្តល់ការងារអោយគាត់ រស្រលាញ់គាំទ្រគាត់ដូចដើមផងចុះព្រោះគាត់ជាតារាដែលមានសម្ថភាពនិងមានការតរស៊ូរឹងមាំជាខ្លាំង សម្រាប់ខ្ញុំការជួយគាត់កន្លងមកក៍មិនដែលចង់បានផលប្រយោជន៍ពីគាត់ម្តងណាទេការជួយរបស់ខ្ញុំគឺជាការជួយដោយចិត្តដោយក្តីអាណិតគាត់តែប៉ុណ្ណោះ ស៊ូៗបងប្រុស៕