កាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៤ ម្សិលមិញនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង ខណៈនៅសុខៗ តារាចម្រៀង លោក អ៊ីណូ បានប្រកាសជាសាធារណៈថា ពេលនេះលោកបានក្ស័យធនពីការរកស៊ីលក់ឡាន អស់លុយពីខ្លួន ធ្លាក់ខ្លួននៅផ្ទះជួល ហើយថែមទាំងជំពាក់បំណុលគេជាង ១០ ម៉ឺនដុល្លារទៀត។
បន្ទាប់ពីរឿងនេះបានកើតឡើង យើងសង្កេតឃើញថា មានមហាជនជាច្រើនអាណិតអាសូរ ថែមទាំងជួយដល់លោក អ៊ីណូ ផងដែរ ចំណែកអ្នកនាង ស្រីអូន វិញ ក៏បានសរសេររៀបរាប់ដូចខាងក្រោមថា៖ ក្នុងនាមជាអ្នករាប់អានគ្នា អានសំនេរបងប្រុសរួចប្អូនខ្លោចចិត្តណាស់ លេីលោកគ្មានអ្នកណាចង់ដេីរដល់ចំនុចសូន្យទេ ពិតណាស់គឺពិបាកទទួល សម្ពាធផ្លូវចិត្ត បាត់បង់គ្រប់យ៉ាង គ្មានអ្នករាប់រក អារម្មណ៍ឯការ ឈឺចាប់ ប្អូនយល់គ្រប់យ៉ាង ប្អូនអាចជួយបងប្រុសបានប្អូននឹងជួយ មិនមេីលនឹងភ្នែកដាច់ខាត។
ទោះយ៉ាងណាក៏អាចជាភាពកក់ក្ដៅមួយផ្ដល់អោយមនុស្សម្នាក់ដែលកំពុងជួបទុក្ខធំ ស៊ូៗបងប្រុសពីប្អូន ស្រីអូនបុស្បា ទោះក្ដីសង្ឃឹមត្រឹម 1% ក៏ត្រូវតែតស៊ូបន្ដដែរបងប្រុសថវិការ 500$ នេះនៅតិចជាងទឹកចិត្តទេបងប្រុស តែក៏សង្ឃឹមថានឹងជួយសម្រួលការលំបាកបងប្រុសបានខ្លះសង្ឃឹមថាម្ចាស់បំណុលនឹងយោគយល់ដល់បងប្រុស៕