លេងមែនទែនហើយ! ផែង វណ្ណៈ បង្ហោះរូបភាពអូសវ៉ាលីចេញពីផ្ទះ ខណៈលោកស្រី ទ្រី ដាណា ប្រកាសចង់នៅលីវម្តងទៀត
សីហា
-

ប្រិយមិត្តមួយចំនួនប្រាកដជាបានស្គាល់ហើយ កាលពីថ្មីៗនេះ លោកស្រី ទ្រី ដាណា បានប្រកាសខ្លួនថា ចង់នៅលីវម្តងទៀត  បន្ទាប់ពីបានរស់នៅជាប្តីប្រពន្ធជាមួយគ្នាអស់រយៈពេលជិត៤ខែ គិតចាប់តាំងពីថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០២៣។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ លោកស្រី ទ្រី ដាណា បានបង្ហោះសាររៀបរាប់យ៉ាងក្បោះក្បាយ ក្រោយរស់នៅជាមួយមិនចុះសម្រុងនឹងគ្នា ដោយសារតែសម្ពាធគ្រួសារាំ នេះសាររៀបរាប់ខាងក្រោយ។

 ខ្ញុំជាមនុស្សម្នាក់គិតដល់អ្នកជុំវិញខ្លួនណាស់ តែពេលខ្លះគិតរហូតដល់គេលែងអោយតម្លៃ បន្ទាប់ពីខ្ញុំសម្រេចចិត្តរៀបការរួច ខ្ញុំបានគិតដល់រឿងជាច្រើន គិតថាធ្វើយ៉ាងណា ដើម្បីជីវិតគ្រួសារដើរទៅមុខរលូន(អោយលុយប្តីទាំងមុីនដើម្បីយកទៅជួយសម្រួលបន្ទុកគ្រួសារគាត់) គិតដល់បងប្អូនគេ គិតដល់ម៉ាក់ក្មេក ទៅលេងផ្ទះគាត់ ហើយជួយជាថវិកាម្ដង 1000$ 2000$ មិនដែលដាច់ អោយតែជួប ថែមទាំងជូនប្រាក់ខែគាត់ប្រចាំយ៉ាងទៀតទាត់។ សម្រាប់ប្អូនគាត់ ខ្ញុំក៏បានផ្ដល់ការងារ តម្លៃខ្លួនខ្ទង់ម៉ឺនដុល្លារ។

យ៉ាងណាមិញ លោក ផែង វណ្ណៈ ក៏បានសរសេររៀប​រាប់បែបលេងសើចថា នែ​បងសម្លាញ់​ បងចូលមកក្នុងជីវិតអូន​ បងមានតែពីរ​ វ៉ាលីសទេ​ អូនបានថតវីដេអូទុក​ជាភស្តុតាង​រួចហេីយ​ បងចង់​ប្ដឹង​ទាមទារ​ទ្រព្យសម្បត្តិ​អូនក៏មិនបានដែរ​ ។ ពេល​នេះ​ បងលែង​មានតម្លៃ​សម្រាប់​អូនហេីយ​ បុរសផ្សេង​សង្ហា​ជាងបងខ្លាំងណាស់​ អូន​អស់​អារម្មណ៍​ជាមួយ​បងហេីយ​ បងអញ្ជេីញ​ទៅវិញ​ចុះ​ ។

ជុំវិញការប្រកាសចង់នៅលីវរបស់អ្នកជំនួញ ទ្រី ដាណា ក៏ត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនយល់ថាអាចយុទ្ធសាស្ត្រទីផ្សារអនឡាញរបស់លោកស្រីច្រើនជាងព្រោះចុងក្រោយនេះលោកស្រីហាក់បាត់បង់ប្រជាប្រិយភាពច្រើនក្រោយរងការរិះគន់នាពេលន្លងមក។ប៉ុន្តែយ៉ាងណាលោកស្រី ទ្រី ដាណា បានទម្លាយដើមហេតុខ្លះៗថាមូលហេតុដែលខ្លួនចង់នៅលីវដោយសារស្វាមីក្មេងនៅជាប់ចំណងគ្រួសារច្រើនដែលធ្វើឱ្យលោកស្រីហត់នឿយខ្លាំង ៕