វីដេអូមួយត្រូវបានអ្នកលេងក្នុងបណ្តាញសង្គមយកផុសហើយផ្ទុះការចាប់អារម្មណ៍រហូតលឺដល់លោក បូ ភក្រ្តា ហើយក៏បានចុះផ្តិតយកព័ត៌មានពិតៗពីប្អូនប្រុស។ ក្រោយសាកសួរព័ត៌មានជាច្រើនរួចមក ក៏បានដឹងថា ប្អូនប្រុសបានដើរលក់ឈូក ត្រកួន តាំងពីតូចមកម្លេះ រហូតដល់ប្តូរគំនិតមកស្ពាយទឹក ស្ពាយនំ ដើរលក់វិញម្តង ដោយសារតែមិនសូវរកចំណូលបាន ទើបផ្លាស់ប្តូរលក់ទឹក និងនំវិញនៅម្តុំរោងចក្រមួយកន្លែង។
ក្រោយបានសាកសួររួចហើយ បូ ភក្រ្តា បានសម្រេចប្រកាសរកជំនួយតាមរយៈហ្វេសប៊ុករបស់លោកផ្ទាល់ មកដល់ពេលយើងឃើញថា មានបងប្អូនយើងជាច្រើនបានផ្តល់ជំនួយដល់ប្អូនប្រុស។ ក្នុងការប្រកាសរកជំនួយនេះ លោក បូ ភក្រ្តា ទទួលបានប្រាក់រហូតដល់ ៥០៨៣ ចំណែក ឧកញ៉ា យឹម តាស្រង់ និងម៉ាក់អ៊ីអ៊ី បានផ្តល់ជំនួយរហូតដល់ ១លានរៀន ហើយស្រីអូន សម្រស់ធម្មជាតិ ក៏មិនអោបដៃឈរមើលផងដែរ គឺបានផ្តល់ទឹកប្រាក់ចំនួន១ពាន់ដុល្លារផងដែរ។
ក្រោយទទួលបានប្រាក់ទាំងនេះ អ្នកមីង ដែលត្រូវជាម្តាយប្អូនប្រុសបានទប់ចិត្តលែងជាប់សម្រក់ទឹកភ្នែក ដោយសារតែគាត់ឃើញទទួលបានលុយជាច្រើនអាចយកលុយនេះ ធ្វើផ្ទះ និងប្រកដរបរបន្ថែម ។ អ្នកមីង ក៏បាននិយាយថា "ខ្ញុំមិនដែលបានលុយអ៊ីចឹងកាន់ទេ ខ្ញុំមិននឹកស្មានថា ខ្ញុំមានលុយអ៊ីចឹងកាន់ កើតមកមួយជាតិខ្ញុំ អត់ដែលមានលុយអ៊ីចឹងកាន់ទេ"៕
ក្រោយដឹងរឿង ប្អូនវីន តស៊ូ ស្ពាយទឹក ស្តាយនំ ដើរលក់នៅមុខរោងចក្រស្រីអូន សម្រស់ធម្មជាតិ ដើម្បីយកលុយទៅទិញទឹកដោះគោឱ្យប្អូន និងទិញម្ហូបជូនម្តាយ ឃើញអាណិតខ្លោចចិត្តពេក ស្រីអូន សម្រស់ធម្មជាតិ បានទៅជួបដល់ផ្ទះហើយ ប្អូនវីន ហើយ រួចប្រាប់ ថា "ក្មួយវីន ប្រឹងដើម្បីចង់បានលុយសង់ផ្ទះ ឥឡូវមីងជួយក្មួយ1000$ ណា ជូនបុណ្យបងប្អូនផង"។
ឃើញហើយ គ្រប់គ្នារំភើបជំនួស នូវទឹកចិត្តដ៏ប្រពៃរបស់ ស្រីអូន៕