បាក់ស្ពានដ៏សំខាន់មួយនៅសហរដ្ឋអាមេរិក ក្រោយកប៉ាល់ដឹកទំនិញបានបុក បណ្តាលឲ្យមនុស្ស៦នាក់ហើយបានស្លាប់
សីហា
-

យោងតាមរបាយការណ៍បឋម យ៉ាងហោចណាស់មនុស្ស៦ នាក់ ត្រូវបានគេសន្និដ្ឋានថា ត្រូវបានសម្លាប់ដោយការបាក់ស្ពាននាពេលថ្មីៗនេះនៅទីក្រុងបាល់ទីម័រ ក្នុងរដ្ឋម៉ារីឡែន នៃសហរដ្ឋអាមេរិក។ នេះបើយោងតាម ​​Nទូរទស្សន៍ NBC បានរាយការណ៍។

បាក់ស្ពានដ៏សំខាន់មួយនៅក្រុង Baltimore នារដ្ឋ Maryland សហរដ្ឋអាមេរិក ក្រោយកប៉ាល់ដឹកទំនិញមួយបុក។ មានយានយន្តមួយចំនួនកំពុងបើកបរ ត្រូវបានប្រទះឃើញធ្លាក់ចូលទៅក្នុងទឹក។ មកទល់ពេលនេះប្រភពសារព័ត៌មានអាមេរិកមួយចំនួនបានចុះផ្សាយថាមានការជួយសង្គ្រោះមនុស្សយ៉ាងហោចណាស់ ២នាក់ហើយចេញពីក្នុងទឹក។

លោក Jeffrey Pritzker អនុប្រធានប្រតិបត្តិនៃក្រុមហ៊ុនសំណង់ Brawner Builders ត្រូវបានដកស្រង់សម្តីដោយនិយាយថា កម្មករសំណង់ចំនួន៦នាក់ ត្រូវបានគេសន្និដ្ឋានថាបានស្លាប់។ លោក​បាន​បន្ថែម​ថា មនុស្ស​ម្នាក់​បាន​រួចផុត​ជីវិត។

ស្ពានឈ្មោះ Francis Scott Key ឬ ស្ពាន​បាល់ទីម័រ នៅទីក្រុងបាល់ទីម័រ បានបាក់ដួលរលំកាលពីថ្ងៃអង្គារ ទី២៥ ខែមីនា បន្ទាប់ពីនាវា​ដឹកទំនិញឈ្មោះដាលី ​​ធ្វើដំណើរដោយដោតទង់សិង្ហបុរី បានបុក។ វីដេអូ​នៃ​ការ​បាក់ដួលរលំ​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម។ ក្រោយ​ពី​មាន​ការ​ប៉ះ​ទង្គិច​រួចមក កំណាត់​ស្ពាន​បាន​បាក់ ហើយ​រថយន្ត​ជា​ច្រើន​គ្រឿង ​ដែល​នៅលើនោះ​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក ។ អភិបាលរដ្ឋ Maryland លោក Wes Moore បានប្រកាសរដ្ឋក្នុងភាពអាសន្នជុំវិញឧបទ្ទវហេតុនេះ៕

ប្រភព៖ TASS, ថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០៤