លាក់ទុកយូរហើយ! លោក រស់ រាជ្ជសាល ទម្លាយការពិតគ្មានសល់ ក្រោយរៀបការបាន៣ខែ១៨ថ្ងៃ ត្រូវភរិយាខឹងចិត្តម្តាយក្មេកហូបបាយជាមួយទឹកត្រី
សីហា
-

មកដល់ពេលនេះ មិនទាន់មានភ្លើងខៀវសម្រាប់លោក រស់ រាជ្ជសាល ទោះបីជាខ្លួនគ្មានកំហុស ហើយក៏មិនទាន់មានការបកស្រាយណាមួយពីលោក រស់ រាជ្ជសាល ខណៈលោកនៅតែបន្តលក់ផលិតផលរបស់ភរិយាធម្មតា ហើយព្យាយាមឆាតទៅភរិយា តែលោកស្រី ទ្រី ដាណា មិនព្រមបើកឆាតមើល និងឆ្លើយតមគ្នានៅឡើយទេ ហើយលោកស្រីក៏កំពុងគិតថា គួរបន្តឬទម្លាក់អម្រែកមួយនេះ ។

តាមការបញ្ជាក់របស់លោកស្រី ទ្រី ដាណា នៅលើបណ្តាញសង្គមកាលពីថ្ងៃទី២៣ ខែមីនា បានឲ្យដឹងថា លោកស្រីជាមនុស្សម្នាក់គិតដល់អ្នកជុំវិញខ្លួនណាស់ តែពេលខ្លះគិតរហូតដល់គេលែងឱ្យតម្លៃ ។ បន្ទាប់ពីខ្លួនសម្រេចចិត្តរៀបការរួច លោកស្រីបានគិតដល់រឿងជាច្រើន គិតថាធ្វើយ៉ាងណា ដើម្បីជីវិតគ្រួសារដើរទៅមុខរលូន(ឱ្យលុយប្តីទាំងម៉ឺនដើម្បីយកទៅជួយសម្រួលបន្ទុកគ្រួសារគាត់) គិតដល់បងប្អូនគេ គិតដល់ម៉ាក់ក្មេក ទៅលេងផ្ទះគាត់ ហើយជួយជាថវិកាម្ដង 1000$ 2000$ មិនដែលដាច់ឱ្យតែជួប ថែមទាំងជូនប្រាក់ខែគាត់ប្រចាំយ៉ាងទៀតទាត់។ សម្រាប់ប្អូនប្តី លោកស្រីក៏បានផ្ដល់ការងារតម្លៃខ្លួនខ្ទង់ម៉ឺនដុល្លារ»។

យ៉ាងណាមិញ លោក រស់ រាជ្ជសាល ក៏បានទម្លាយរឿងពិត ក្រោយលោកស្រី ទ្រី ដាណា មិនទាន់បើកភ្លើងខៀវសម្រាប់ខ្លួនឡើយ នេះជាការរៀបរាប់ខាងក្រោម បងដឹងថាមួយរយៈនេះអូនប្រហែលជាហត់ហើយ ត្រូវគិតច្រើនទៀត និងរងសំពាធគ្រប់បែបយ៉ាងពីមហាជន។ មិនថាខឹង ឬមិនខ្វល់ និយាយយ៉ាងណាក៏ដោយ បងមានតែពាក្យមួយឃ្លា គឺស្មោះត្រង់ ស្រលាញ់ដំបូងយ៉ាងណា ពេលនេះក៏ដូចគ្នា មិនដែលមានអារម្មណ៍ចង់កែប្រែសូម្បីម្ដង។

រឿងកើតឡើងពីការបង្ហោះរបស់គ្រួសារខ្ញុំ នាំអោយមានការយល់ច្រឡំលើគាត់ច្រើន រិះគន់គាត់។ តាំងពីរៀបការរួច គាត់គិតសព្វគ្រប់ យកចិត្តទុកដាក់ និងជួយគ្រួសារបងប្អូនខ្ញុំបន្តបន្ទាប់។ គាត់មានមនោសញ្ចេតនា និងបារម្ភពីអ្នកជុំវិញខ្លួនណាស់ គោរពបងប្អូន និងម្ដាយរបស់ខ្ញុំ ហើយខ្ញុំក៏រំភើបចិត្តដូចគ្នាសម្រាប់ទង្វើគាត់។

បងសន្យាថា នឹងមិនអោយមានរឿងអស់នេះកើតឡើងទៀតទេ។ បារម្ភ និងគិតពីអូនគ្រប់ពេល សង្ឃឹមថាយើងអាចបន្តដំណើរទៅមុខទៀត រីករាយជាមួយគ្នា សប្បាយជាមួយគ្នា ព្រោះយើងនៅមានក្ដីស្រមៃច្រើនទៀត៕