រឿងកាន់តែធំហើយ! គូស្នេហ៍ថ្មីថ្មោង បានតបទៅអតីតភរិយា យឿន ពិសី ខ្លាំងៗ ក្រោយពី ដៀ មដា ម ថាខ្លួនជាជនទី៣ ធ្វើឲ្យគ្រួសារបែកបាក់
សីហា
-

មានរឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើលភ្ញាក់ជាខ្លាំងតាំងពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ដោយសារតែអតីតភរិយារបស់តារាចម្រៀង យឿន ពិសី បានបង្ហាញវីដេអូអតីតស្វាមីខ្លួនកំពុងឱបថើបយ៉ាងស្និទ្ធស្នាលជាមួយនារីម្នាក់ដោយពោលថ្នាក់នេះជាមូលហេតុដែលនាងរងសម្ពាធផ្លូវចិត្តរហូតលែងលះ ។ មិនសំងំស្ងៀម យឿន ពិសី ក៏បានតបវិញថាមិនចាំបាច់បង្ហោះយកល្អតែខ្លួនឯង។

យ៉ាងណាមិញ លោក យឿន ពិសី ក៏បានឆ្លើយតបភ្លាមៗ ទៅកាន់ អតីតវិញភ្លាមថា អ្នកមិនបាច់បង្ហោះយកល្អតែខ្លួនឯងទេមូលហេតុមកពីខ្ញុំមិនចង់បំពុលសង្គមនេះទើបខ្ញុំមិនចង់បកស្រាយច្រើន ខ្ញុំចុះចេញពីរនាក់ខ្ញុំមានតែខ្លួនទទេខ្ញុំគ្រាំចិត្តអស់មួយឆ្នាំកន្លះ ទម្រាំតែខ្ញុំសម្រេចចិត្តថាខ្ញុំនឹងបំពេញតាមសំណើរដែលអ្នកចង់បានខ្ញុំធានារ៉ាប់រងចិញ្ចឹមកូនរហូតដល់គាត់មានអាយុ 18 ឆ្នាំ ប៉ុន្តែអ្នកព្យាយាមតាមរករឿងខ្ញុំតាមបំផ្លាញខ្ញុំអ្នកគួរតែយល់ហើយថាតើអ្នកបានធ្វើទង្វើអីខ្លះចំពោះខ្ញុំ អ្នកបានឲ្យតម្លៃខ្ញុំឬមិនឲ្យតម្លៃខ្ញុំអ្នកដឹងច្បាស់ខ្លួនឯងហើយខ្ញុំនឹងអ្នកបានបញ្ចប់ទំនាក់ទំនងជាមួយគ្នាហើយ ម្ដេចឡើយអ្នកតាមរករឿងបំផ្លាញខ្ញុំជាពិសេសបងប្អូនមួយចំនួនដែលមិនដឹងរឿងគ្រួសារនេះច្បាស់ ហេតុអ្វីក៏ចូលចិត្តវែកញែករឿងគ្រួសារគេម្ល៉េះ«។ បើតាមការលើកឡើងរបស់ យឿន ពិសី ក៏បានទទួលស្គាល់លោកចុះចេញពីរនាក់មានតែខ្លួនទទេរ ក្រោយគ្រាំចិត្តអស់រយៈពេលជាងមួយឆ្នាំ៕

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ អ្នកថ្មី ដែល យឿន ពិសី ទើបប្រកាសជាផ្លូវការថាជាគូស្នេហ៍ពិតប្រាកដ ដែលមានឈ្មោះថា លីដា សុវណ្ណ បានសរសេររៀបរាប់ថា ក្រោយពេលដែល ពិសី លែងលះគ្នា ពិសី អត់មានសល់អ្វីទេ ហើយថែមទាំងត្រូវសម្រាកពីការងារដើម្បីវះកាត់ភ្នែកទៀតផង។ ក្នុងកំឡុងពេលវះកាត់ គាត់ត្រូវការអ្នកមើលថែជាចាំបាច់ ដោយក្តីអាណិតអាសូរព្រោះឃើញគាត់ពិតជាលំបាកខ្លាំង ទើបខ្ញុំព្រមចូលក្នុងជីវិតគាត់ មើលថែគាត់រហូតការវះកាត់បានជោគជ័យ។ នៅពេលដែលគាត់ជាសះស្បើយហើយការងារគាត់បានដំណើរការឡើងវិញ អតីតប្រពន្ធគាត់ក៏បានឆាតមកខ្ញុំ សូមឱ្យខ្ញុំចាកចេញពីជីវិតប្ដីគាត់ ដើម្បីឲ្យពួកគាត់បានត្រូវរ៉ូវគ្នាវិញ ខ្ញុំក៏យល់ព្រមចាកចេញ ហើយផ្ដាច់ទំនាក់ទំនងទាំងអស់ពីពិសី ហើយសន្យានឹងធ្វើតាមសំណាលរបស់អតីតភរិយារបស់ពិសីទាំង ដោយគ្មានលក្ខខណ្ឌ។ ប៉ុន្តែមិនបានប៉ុន្មានម៉ោងក្រោយមក អតីតភរិយាពិសី ក៏បានឆាតមកខ្ញុំសុំឲ្យខ្ញុំត្រូវរ៉ូវគ្នាជាមួយពិសីហើយបន្តមើលថែនិងជួយពិសីវិញ ព្រោះពិសីកំពុងជួបការលំបាក។ គាត់ក៏បានសន្យាថាឈប់រំខានជីវិតពួកខ្ញុំទៀតហើយ។ ប៉ុន្តែ១រយ:ថ្មីៗនេះ ក៏មានជនខិលខូចលួចចូលអាខោនខ្ញុំយករូបថត និង Video private របស់ខ្ញុំទៅផុសជាសាធារណ: និងចែកចាយបន្តរគ្នាក្នុងចេតនាចង់បំផ្លាញខ្ញុំ ។ សូមបងប្អូន ថ្លឹងថ្លែងនិងពិចារណាហេតុផលសិនមុននិងវាយប្រហាខ្ញុំនិងពិសី សង្ឃឹមថាព្យុះភ្លៀង១មេដ៏ធំនេះមិនធ្វើអោយពួកខ្ញុំដួលហើយបាក់ទឹកចិត្តនោះទេ ៕