លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលយប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ បានបញ្ជាលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ ដឹកនាំកម្លាំងចុះស្រាវជ្រាវ និងឃាត់បុរសម្នាក់បន្ទាប់ពីបែកធ្លាយវីដេអូពីសកម្មភាពប្រើអំពើហិង្សាលើស្ត្រីម្នាក់ដល់ក្នុងបន្ទប់។ ជាមួយគ្នានេះ លោកស្នងការរាជធានីភ្នំពេញ ក៏បានបញ្ជាឲ្យបុរសរូបនោះចូលខ្លួនមកសារភាពកំហុសនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ប្ញនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មុនពេលសមត្ថកិច្ចទៅឃាត់ខ្លួន។
សូមជម្រាបថា កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ មានការបង្ហោះចែកចាយវីដេអូពីសកម្មភាពបុរសម្នាក់ដែលគេស្គាល់ថាឈ្មោះ ដែន សូនី បានចូលទៅវាយស្ត្រីម្នាក់ដល់ក្នុងបន្ទប់ ខណៈសាមីខ្លួនទាំងពីរបានចេញមកបញ្ជាក់ថា គ្រាន់តែជាការថតសម្ដែងតែប៉ុណ្ណោះ ហើយរឿងនេះកន្លងហួសយូរហើយដែរ។
មកដល់ពេលនេះ លោក ដែន សូនី ត្រូវបានកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ តាមបទបញ្ចារបស់លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញប្រាប់កម្ពុជាថ្មី នៅល្ងាចថ្ងៃទី៤ ខែមេសានេះ។ បើតាមលោកវរសេនីយ៍ឯក សំ វិច្ឆិកា ករណីនេះគឺជាបទល្មើសព្រហ្មទណ្ឌដែលត្រូវឲ្យសមត្ថកិច្ចអនុវត្តវិធានការច្បាប់៕
លោក ផែង វណ្ណៈ ក៏បានសរសររៀបរាប់ថា ធ្លាប់សំដែងហើយសុំទោសរួចខ្លួន លេីកនេះអត់រួចខ្លួនទេ មុននេះឯកឧត្ដមឧត្ដមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ខ្ញុំអោយដឹងថា សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានឃាត់ខ្លួនឈ្មោះ គង់ សុខសែង ហៅ ដែន សូនី ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅ តុលាការចាត់ការបន្តតាមផ្លូវច្បាប់ ។
នៅប្ដីប្រពន្ធមួយគូរពីរគូរទៀតពូកែសំដែងឈ្លោះគ្នាតាមអនឡាញ អនាគតបនៅតែសំដែងទៀតគួរចាប់បញ្ជូនទៅតុលាការដែរប្រហែលជាលែងហ៊ានសំដែងឈ្លោះគ្នាទៀតហេីយ ។