រូបសំណាក «សេះសមុទ្រ» បាញ់ទឹកនៅខេត្តកំពត កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាពលរដ្ឋចំពោះសមិទ្ធផលថ្មីនេះ ដោយអ្នកខ្លះមានគម្រោងទៅថតរូបលេងកម្សាន្តនៅឱកាសចូលឆ្នាំខាងមុខនេះទៀត។ ទោះយ៉ាងណា រូបសំណាកនេះបែរជាអ្នកមួយចំនួនតូចយកទៅTroll សើចចំអកឡកឡឺយទៅវិញ។ ឃើញដូចនេះតារាចម្រៀង ករុណា ពេជ្រ បានសម្តែងដោយការហួសចិត្តតែម្តងដោយលោកបាននិយាយថាអ្នកមួយចំនួនផ្តេកផ្តួលជោរតាមគ្នាហៅរូបសំណាកនេះជា Singapot ។
រូបសំណាក «សេះសមុទ្រ» បាញ់ទឹក នៅខេត្តកំពតដែលមានកម្ពស់ ៨ម៉ែត្រ នៅមុខសាលាខេត្តចាស់ កំពុងបញ្ចេញសម្រស់យ៉ាងស្រស់ស្អាតរួមទាំងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រមទាំងមានការកោតសរសើរយ៉ាងខ្លាំងចំពោះសមិទ្ធផលមួយនេះក្រោមការដឹកនាំរបស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត។ ទន្ទឹមនឹងមានការចាប់អារម្មណ៍ភ្លូកដីភ្លូកដី អ្នកមួយចំនួនតូចមានការប្រៀបធៀប សេះសមុទ្រ នេះទៅប្រទេសិង្ហបុរីទៅវិញដោយមិនបានហៅថា សេះសមុទ្រទេ បែរជាហៅថា Singapot។
ក្នុងនោះដែរ លោក ខណ្ឌ័ ច័ន្ទសុផល ក៏បានទម្លោយរឿង ក្បាលតោនៅសាំងហ្គាពួរ និងឈប់បន្តរិះគន់នៅកម្ពុជាទៀតទៅចំពោះរឿងរ៉ាវ ក្បាលតោនិងខ្លួនត្រី Singapore គេមានរឿងរ៉ាវរបស់គេទាក់ទង និងស្តេចរបស់គេ បានចុះនេសាទ ឃើញបាតុភូតិអស្ចារ្យ គែឃើញ សត្វតោហែលទឹក និងមានកន្ទុយជាសត្វត្រីចាប់ពីពេលនោះតទៅ ស្តេចរបស់គេបាន រកគ្រូហុងស៊ុយមើលថា ថ្ងៃអនាគតប្រទេសតូចរបស់គេ និងក្លាយជាចក្រភពសមុទ្រ ដ៏អស្ចារ្យ ដែលក្បាលតោ តំណាងឲ្យអំនាច នៃដែនដមុទ្រ។
ចុះកម្ពុជាយើង គួរមានរឿងរ៉ាវនិងអំណៈអំណាងខ្លះទាក់ទងយ៉ាងណាខ្លះ ទាក់ទងនិងរឿងរ៉ាវ សេះសមុទ្រនេះ?សុភាសិតចិនបានសសេរថា ៖ គួរសសេរប្រវត្តិសាស្ត្រ ទុកសម្រាប់ប្រជាជាតិរបស់ខ្លួន ដោយបូកផ្សំពីសីលវិធី និង រឿងអភិនិហាខ្លះ ចងក្រងជារឿងរ៉ាវទុកឲ្យក្មេងជំនាន់ក្រោយបាន ដឹងបានឮ និង ផ្តោតស្មារតីស្នេហាជាតិនិយម ។ ទោះបីជារឿងរ៉ាវខ្លះ ភូតខុសពីការពិត យើងកុហក់ថ្ងៃនេះគេមិនជឿ > ១០ឆ្នាំក្រោយ មិនជឿ 》 ១០០ឆ្នាំក្រោយ និងជឿ ហើយបានក្លាយជាផ្ទាំងប្រវត្តិសាស្ត្រជាក់ជាមិនខាន ៕