រាជធានីភ្នំពេញ ៖ ឃា.តករឈ្មោះ លឹម គីណែត អាយុ២៥ឆ្នាំ មានទីលំនៅភូមិព្រែកជីក ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្សី ហើយក៏មានសារធាតុញៀ.នក្នុងខ្លួនថែមទៀត ។នៅវេលាព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ជននេះ បានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនជាពលករនៅប្រទេសថៃ ហើយមានទំនាក់ទំនងស្នេហាជាមួយនារីរងគ្រោះរយៈពេលជាង២ឆ្នាំមកហើយ ប៉ុន្តែមិនដែលបានជួបគ្នាផ្ទាល់ទេ គឺទំនាក់ទំនងតាមរយៈឆាត(FB) ។ ខ្លួនមិនបានដឹងថា ខាងនារីរងគ្រោះមានប្តី និងកូននោះទេ ហើយចំណែកខាងនាងក៏មិនបានប្រាប់ឲ្យខ្លួនដឹងថា នាងមានប្ដី មានកូននោះដែរ មិនតែប៉ុណ្ណោះខ្លួនក៏បានផ្ញើជាលុយកាក់ឲ្យនាងជាហូរហែថែមទៀតផង ។
ជនដៃដល់បាននិយាយទៀតថា ពេលថ្មីៗនេះ ទើបខ្លួនបានដឹងថា នាងមានប្ដី និងមានកូន២នាក់រួចទៅហើយ ជាហេតុធ្វើឲ្យខ្លួនមានកំហឹ.ង និងគំនុំ ព្រោះតែនារីរងគ្រោះបោកប្រាស់ទំនុកចិត្តខ្លួន ។ ពេលនោះខ្លួនបានស៊ើបអំពីផ្ទះកន្លែងរស់នៅរបស់នារីរងគ្រោះដឹងច្បាស់អស់ហើយ ខ្លួនក៏បានរៀបចំផែនការសម្លា.ប់នាងចោល និងសម្លា.ប់ខ្លួនឯងតាមក្រោយ ។
បន្ទាប់មកក៏បានធ្វើដំណើរចាកចេញពីប្រទេសថៃដោយមានកាំបិតផង ហើយពេលដល់ស្រុកខ្មែរខ្លួនបានជួលរថយន្តតាក់ស៊ី ពណ៍ក្រហម១គ្រឿងជិះទៅកាន់ផ្ទះនារីរងគ្រោះរួចក៏ធ្វើសកម្មភាពចាក់សម្លា.ប់នាង និងអារ.កសម្លា.ប់ខ្លួនឯងតែម្ដង ។ នេះគ្រាន់តែជាការបង្ហើបឲ្យដឹងពីសមត្ថកិច្ចដែលបានទៅធ្វើការសាកសួរចម្លើយជនសង្ស័យ នៅក្នុងមន្ទីរពេទ្យរុស្ស៊ីតែប៉ុណ្ណោះ ចំណែកឯដើមចមពិតយ៉ាងណាទៀតនោះមិនត្រូវបានគេដឹងឡើយ ព្រោះពេលនេះគ្រាន់តែជាការអះអាងពីជនដៃដល់តែម្ខាង ចំណែកនារីរងគ្រោះបានស្លា.ប់បាត់ទៅហើយ មិនអាចបកស្រាយបានឡើយ ។
នៅថ្ងៃកើតហេតុ សមត្ថកិច្ចបានឆែកមើលកាមេរាសុវត្ថិភាពចំនួន២ ដែលស្ថិតនៅកន្លែងកើតហេតុ ហើយកាមេរាទី១ បានបង្ហាញឲ្យឃើញជនសង្ស័យបានជិះរថយន្ដម៉ាកTOYOTA PRIUS ពណ៌ក្រហម១គ្រឿង ទៅឈប់នៅខាងមុខផ្ទះជនរងគ្រោះ ។ បន្ទាប់មកបានចុះដើរសំដៅទៅផ្ទះជនរងគ្រោះដោយនៅក្នុងដៃមានកាន់ថង់ពណ៌ខ្មៅ១ផងដែរ បន្ទាប់មកទៀតក៏បានផ្លោះរបងចូលទៅក្នុងផ្ទះនោះ ។
បន្តិចក្រោយមកក៏ឮសំឡេងស្ត្រីរងគ្រោះស្រែកឲ្យគេជួយ បង្កឲ្យមានការភ្ញាក់ផ្អើលឆោឡោ ហើយភ្លាមៗនោះរថយន្ត PRIUS បានបើកចេញទៅបាត់ ដែលអាចសន្និដ្ឋានបានថា មានអ្នកបើករថយន្តព្រូសនោះជូនឃា.តករទៅកាន់កន្លែងកើតហេតុខាងលើ ។
ប្រភពដដែលបានឲ្យដឹងបន្តទៀតថា កាមេរាទី២ មុនពេលកើតហេតុបានឃើញឃា.តកររូបនោះដើរទៅមុខផ្ទះស្ត្រីរងគ្រោះ ខណៈដែលនាងកំពុងឈរប្រមូលសម្លៀកបំពាក់ដាក់ចូលទៅក្នុងម៉ាស៊ីនបោកគក់ ។ ពេលនោះបានឮសំឡេងនាងនិយាយទៅកាន់ឃា.តករនេះថា «មកធ្វើអី ចាំទៅក្រៅ ចាំទៅវត្ត» ហើយជនដៃដល់ក៏បានផ្លោះរបងចូលទៅក្នុងបរិវេណផ្ទះ រួចដកកាំបិ.តចុងស្រួចចេញពីក្នុងថង់ពណ៌ខ្មៅ ចាក់នាងជាច្រើនកាំបិ.ត ព្រមទាំងចាប់អារ.ករហូតដល់ស្លា.ប់តែម្ដង ។
ក្រោយពេលសម្លា.ប់នាងរួចហើយ ឃាត.ករូបនោះក៏បានដោះអាវចេញ រួចយកកាំបិ.តចា.ក់ពោះ និងអា.រកខ្លួនឯង បណ្តាលឲ្យដួលដេកនៅក្បែរសពនារីរងគ្រោះ ប៉ុន្តែមិនស្លា.ប់គ្រាន់តែរបួសធ្ងន់ ។
បុរសម្នាក់បានបំភ្លឺប្រាប់សមត្ថកិច្ចថា ផ្ទះគាត់ និងផ្ទះជនរងគ្រោះបានស្ថិតនៅជិតគ្នា ប៉ុន្តែមុនពេលកើតហេតុគាត់បានស្ថិតនៅក្នុងផ្ទះរហូតដល់ពេលកើតហេតុបានឮសំឡេងស្ត្រីរងគ្រោះស្រែកក្នុងសភាពឈឺចាប់ ។ គាត់ក៏ចេញទៅមើល ឃើញជនដៃដល់កំពុងចា.ក់ទៅលើនាង ហើយគាត់ស្រែកឆោឡោហៅឲ្យអ្នកជិតខាងជួយ ពេលនោះអ្នកជិតខាងខ្លះយកដំបង និងទៀតយកដុំថ្មគ.ប់ទៅលើជនសង្ស័យឲ្យបញ្ឈប់សកម្មភាព ។ ប៉ុន្តែជននោះមិនព្រមឈប់ឡើយ គឺចា.ក់នាងរងគ្រោះរហូតដល់ស្លា.ប់ បន្ទាប់មកជននោះបានដោះអាវ និងបានយកកាំបិតចា.ក់ពោះ និងអា.រកខ្លួនឯងដួលដេកទៅក្បែរសពនារីរងគ្រោះតែម្ដង ៕