មានរឿងអ្វី! លោកស្រី ទ្រី​ ដាណា ភ័យខ្លាចចង់ទៅផ្ទះព្រែកព្នៅមើលកូន តែមិនហ៊ានទៅខ្លាចប៉ារ៉ាសមុខផ្ទះ
សីហា
-

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់លោកជំទាវ ទ្រី ដាណា ជាម្ចាស់ហាងគ្រឿងអលង្ការមាសពេជ្រ និងអ្នកលក់ផលិតផលអនឡាញដ៏ល្បីឈ្មោះម្នាក់ បាននិយាយធ្វើឱ្យប៉ះពាល់ដល់គោលការណ៍របស់រាជរដ្ឋាភិបាល គឺការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការត្រួតពិនិត្យអ្នកបើកបរមានជាតិស្រវឹង នៅទូទាំងប្រទេស ខណ:សមត្ថកិច្ចក្នុងទឹកដីខណ្ឌសែនសុខ ដាក់ប៉ុស្តិ៍ត្រួតពិនិត្យប៉ះចំឡានអ្នកស្រី ធ្វើឱ្យអ្នកស្រីសម្ដែងអារម្មណ៍ធុញថប់មិនពេញចិត្ត រហូតសរសេរសារបង្ហោះជា

សាធារណៈ ហើយត្រូវបានមហាជនឆ្លើយតបរិះគន់ថា ការធុញថប់មិនពេញចិត្តរបស់អ្នកស្រី ទ្រី ដាណា គឺជាទង្វើប៉ះពាល់គោលការណ៍ច្បាប់ គោលការណ៍រាជរដ្ឋាភិបាល ដែលដាក់បញ្ជាឱ្យអនុវត្តពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីសណ្ដាប់ធ្នាប់ និងស្រោចស្រង់អាយុជីវិតពលរដ្ឋដែលស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ចេះតែកើនឡើង។

ទាក់ទងនឹងការត្រួតពិនិត្យជាតិអាល់កុល (អ្នកបើកបរស្រវឹង) ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបំភ្លឺបកស្រាយជូនសាធារណជនមេត្តាជ្រាបថា អធិការដ្ឋាននគរបាលខណ្ឌសែនសុខ នាវេលាម៉ោង១១យប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចបានចុះអនុវត្តត្រួតពិនិត្យជាតិស្រវឹង នៅលើកំណាត់ផ្លូវ ភ្នំពេញ-ហាណូយ ខាងមុខសាលាបឋមសិក្សាភ្នំពេញថ្មី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ក្រោយពីហេតុការណ៍នេះ បានកើតឡើង លោកស្រី បានលើកឡើងថា ចង់ទៅផ្ទះព្រែកព្នៅមើលកូន(នឹកកូនណាស់ )តែមិនហ៊ានទៅខ្លាចប៉ារ៉ាសមុខផ្ទះហេតុអីខ្ញុំមានសម្ពាធបែបនេះ?សូមបញ្ជាក់ផងដែរថាខ្ញុំជាមនុស្សម្នាក់ដែលគោរពច្បាប់ខ្លាំងណាស់និងសហការខ្ញុំខ្លាំងណាស់តែពេលនេះខ្ញុំខ្លាច៕