លោកជំទាវ ហ៊ុន ស៊ីណាត ហាក់បីដូចជាមិនយល់ស្របទាល់តែសោះ គ្រាន់តែប្តីប្រពន្ធមួយគូនេះ សុំទោសហើយរួចហើយ
សីហា
-

ប្រិយមិត្តនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកប្រាកដជាស្គាល់ ប្តីប្រព​ន្ធមួយគូរដែលជាអ្នកលក់ផលិកផលអនឡាញ ខោអាវជជុះ បានធ្វើឲ្យមានមហាជនហួសចិត្តយ៉ាងខ្លាំង ក្រោយគ្រាន់តែភ្ញៀវថា តើអីវ៉ាន់ពេលណាទទួលបាន? ស្រាប់តែទាំងប្តីប្រពន្ធចេញមុខមកប្រលះចំៗដាក់អថិភិជនទាំងដែលគាត់សួរបែបសមរម្យ ហើយក៏មានអ្នកលេងក្នុងបណ្តាញសង្គមនៅខេត្តសៀមរាប បាននាំគ្នាបញ្ឃប់ការទិញអីវ៉ានរប​ស់ប្តីប្រពន្ធមួយគូនេះទៀតផង រឿងនេះបានកើតឡើង នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ឃើញថាអ្នកលក់ពីរនាក់ប្ដីប្រពន្ធនេះ ពលរដ្ឋបានចូល Comment ព្រោងព្រាតរឿងដែលពួកគាត់និយាយមិនល្អទៅកាន់អ្នកទិញឥវ៉ាន់របស់គាត់ផងដែរ ។

រហូតមកដល់ពេលនេះ ពីរនាក់​ប្ដី​ប្រពន្ធ​ លក់ដូរអាវ​ជជុះនៅសៀមរាប​ បាន​បង្ហាញ​ខ្លួន​នៅ​ ប៉ុស្តិ៍​ប៉ូលីស​ និងបាន​សុំទោស​ ជនរងគ្រោះ​ និង​មហាជន​រួចហេីយ​ ។ ជាពិសេស​បាន​ធ្វើ​កិច្ចសន្យា​ មិន​ជេរប្រមាថ​ ឬ​ ធ្វើ​ទង្វើ​ទាំង​ឡាយ​ណា​ដែល​ខុស​ច្បាប់​ទៀតទេ។ ទោះបីជាសុំទោសហើយ រួចខ្លួនប៉ុន្តែមហាជននៅមិនទាន់ស្ងប់ចិត្តនោះទេ ដោយសារតែកំហុសនេះខុសឆ្ងន់ធ្ងរទៅលើសីលៈធម៌ខ្មែរយើង ។ 

ចំនែកលោក ជំទាវ ហ៊ុន ស៊ីណាត ក៏បានមិនពេញចិត្តរឿងនេះតាំងពីដំបូងមកម្លេះ រហូតលោកជំទាវអត់ទ្រាំពុំបាន បានសរសេររៀបបន្ទាប់ប្តីប្រពន្ធមួយគូនេះចេញលិខិតសុំទោសជាសាធារណៈ យីអើ!លោកប៉ូលីសខេត្តសៀមរាបហេតុអីបានជាឲ្យបុគ្គលពីរនាក់ប្ដីប្រពន្ធនេះរួចខ្លួនយ៉ាងរំភើយបែបនេះរឿងជេរមធ្យមងំចោទគេថាជក់ថ្នាំញ្ញៀនទៀតលោកប៉ូលីសត្រូវតែរកយុតិធម៌ឲ្យជនរងគ្រោះផងណា៕