បន្ទាប់ពីមានភាពជម្រកចម្រាស់រវាង ប្រពន្ធ និងប្តី កាលពីកន្លងទៅ ពេលនេះ តារាចម្រៀងនាង ពេជ្រ សោភា បានបញ្ចេញសារលើកទឹកចិត្តដល់អតីតកូនក្រុមរបស់ខ្លួនក្នុងកម្មវិធី The Voice Cambodia នាង វ៉ាឌី ភាលីង ឲ្យមានការភាពរឹងមាំឡើង បន្ទាប់បេក្ខនារីរូបនេះបានជួបបញ្ហាគ្រួសារយ៉ាងស្រួចស្រាលផ្អើលពេញបណ្តាញសង្គម ។
អតីតបេក្ខនារី The Voice Cambodia រដូវកាលទី៣ ឈ្មោះ នាង វ៉ាឌី ភាលីង បានបង្ហោះសារបែបរកាំរកូសថា ខ្ញុំយំហួសចិត្តប្តីលួចមានស្រី តែប្តីខ្ញុំគេបែរជាថាខ្ញុំពូកែសម្តែង បងប្អូនជួយស្តាប់មើលទាំងដែលគេដឹកយកស្រីមកដល់មុខផ្ទះខ្ញំ “ បងប្អុូនជួយស្តាប់ពាក្យគេនិយាយចុះ ទាំងដែលខ្ញុំការពេញច្បាប់ ពរពោះកូនអោយគេ 2 ទៀត ខ្ញុំឈឺខ្លាំងណាស់ដូចគេយកកំបិតមកចាក់ទ្រូងខ្ញុំទាំងរស់ចឹង . Video នេះតាំងពីខែ11 ឆ្នាំ2023 ពេលគេចេញពីផ្ទះទៅបាត់មួយខែ”។
នាងបន្តថា រឿងដែលកប់ទុកក្នុងចិត្តរយៈពេល 6 ខែជាស្រីប្តីរត់ចោល កូន2 ដែលការពេញច្បាប់ ប្តីចេញទៅមានស្រី ទៅចោលខ្ញុំដោយមិនមានទំនួលខុសត្រូវ ទុកកូន ទុកប្រពន្ធ ចោល លុយធានាគាក៏មិនជួយបង់ លុយកូនរៀនក៏មិនរវល់ សូម្បីតែខលមកសួរសុខទុកម្តងក៏គ្មាន បងទៅបាត់ពីរខ្ញុំរយៈពេល6ខែហើយ នៅពេលដែរcallមកខ្ញុំគឺcallហៅខ្ញុំអោយទៅផ្តិតមេដៃលែងលះគ្នាសោះបងប្រាប់អោយខ្ញុំដោះលែងបង ទាំងដែលបងទៅបាត់ចោលខ្ញុំនឹងកូនមិននឹកស្មានថា6ខែនេះខ្ញុំតែងតែមិនមាត់មិនករទោះដឹងរឿងបងនឹងស្រីរបស់បងដែលកំពុងសប្បាយមានក្តីសុខជាមួយគ្នាគ្រប់បែបយ៉ាង តែខ្ញុំនៅតែខំប្រឹងរកសុីគ្មានពេលសំរាកដើម្បីយកលុយមកចិញ្ចឹមកូន នឹងបង់លុយធានាគារដែលបងនឹងខ្ញុំយករួមគ្នា. ដឹងហើយថាខ្ញុំចិញ្ចឹមកូនផង បង់សាលាកូនរៀនផង ខ្ញុំហត់ណាស់ ចង់បញ្ចប់ជីវិតខ្លួនឯងម្តងៗ តែឃើញមុខកូនទាំង 2 គិតបកមកវិញ។
ក្រោយឃើញរឿងរ៉ាវមួយនេះ ដែលត្រូវបានគេចែកចាយតាមបណ្តាញសង្គមនោះ ក្នុងនាមជាអតីតគ្រូបង្ហាត់ម្នាក់នៅក្នុងកម្មវិធី The Voice Cambodia រដូវកាលទី៣ តារាចម្រៀងនាង ពេជ្រ សោភា បានបញ្ចេញសារលើបណ្តាញសង្គម ដោយបានលើកទឹកចិត្តទៅកាន់ វ៉ាឌី ភាលីង ឲ្យមានភាពរឹងមាំ និងញញឹមទៅមុខជាមួយនឹងរឿងថ្មី ។
ពេជ្រ សោភា បានបង្ហោះសារថា រឹងមាំណាអូនស្តាប់អោយបាន អូនមិនបានបាត់បងមនុស្សស្មោះទេ គេទេអ្នកបាត់បង់មនុស្សល្អ ពូកែ ឆ្លាត មួយទៀតដោះលែង ជូនពរគេចុះយើងអស់កម្មហើយ បងជឿថាភាលីរបស់បងអាចធ្វើបាន អូនមេម៉ាយអីឡូវឡូយណាស់ បើចង់យំ យំអោយអស់ប្រាប់ខ្លួនឯងថា ខ្ញុំជាហើយញញឹមដើរទៅមុខជាមួយនឹងរឿងថ្មីៗណា៕