ស្លាកសញ្ញាម៉ាក LACOSTE ដែលមានរូបតំណាង ជារូបក្រពើ គឺជាម៉ាកសញ្ញាដែលមាន ការពេញនិយម ពីសំណាក់អ្នកប្រើប្រាស់ មិនថា សម្លៀកបំពាក់ ស្បែកជើង មួក គឺសុទ្ធតែ មានការពេញនិយម ក្នុងនោះមានចាស់ មានក្មេង ឲ្យតែបានឃើញអំពីស្លាកសញ្ញានេះភ្លាម ស្គាល់ភ្លែតតែម្តង ព្រោះថា ម៉ាក់សញ្ញារូបក្រពើ ឬម៉ាក LACOSTE នេះ ពិតជាមានភាព ល្បីល្បាញអស្ចារ្យ ទូទាំងសកលលោក។
នៅថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០២៤ ក្រុមហ៊ុន ដាញ់ ហ្គៀ (ខេមបូឌា) ឯ.ក បានទទួល ការបន្តសុពលភាពកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខម៉ាក , "LACOSTE " លើផលិតផលលដូចជា សម្លៀកបំពាក់ សម្ភារៈពាក់លើជើង និងសម្ភារៈពាក់លើក្បាល ដែលមានការអនុញ្ញាតិពី ក្រសួង ពាណិជ្ជកម្ម ស្របតាមច្បាប់នៃ ព្រះរាជាណាចក្រកម្ពុជា។
អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមបងប្អូនសាធារណៈជន មេត្តាជ្រាបជាព័ត៏មាន ប្រសិនបើមានជនឆ្លៀតឱកាសណា ប្រព្រឹត្ត ឬ លក់ផលិតផល ដោយមិនមានការអនុញ្ញាត ពីម្ចាស់ក្រុមហ៊ុន ខាងក្រុមហ៊ុន នឹងចាត់វិធានការទៅតាមផ្លូវច្បាប់៕