លោកខេមខា (camcar) បើខុសខ្ញុំទទួលទោស តែបើខ្ញុំត្រូវជាប់គុក ចាត់ទុកថាជាកំហុសរបស់ខ្ញុំទៅចុះ
សីហា
-

កាលពីថ្ងៃទី០៩ ខែកកដ្កា ឆ្នាំ២០២៤ លោកខេមខា (camcar) ដែលគស្គាល់ថាអ្នកកែច្នៃរថយន្តដ៏ល្បីឈ្មោះម្នាក់ត្រូវបានប៉េអឹមមកចាប់ខ្លួន។ប្រភពពីហ្វេសប៊ុកខេមខា(camcar)ឲ្យដឹងគឺដោយសារមានទំនាស់ជាមួយកូនអ្នកឩកញ៉ា លីហួ។ រឿងផ្តើមចេញពី អ្នកឧកញ៉ា លី សុភ័ក្តដែលជាកូនឧកញ៉ាលីហួ គាត់បានផ្ដល់ឡាន បួនគ្រឿង(៣កែឆ្នៃ + កាប់សាច់) អោយមកលោCamcar កែច្នៃជា(ឡានកង់6) មកជា3គ្រឿង។

​យោងតាមគណនីហ្វេសប៊ុកលោក ខេមខា (camcar) បានសរសេរៀបរាប់ថា បងប្អូនជួយពិចារណាយុត្តិធម៍ផង

កូនអ្នកឩកញ៉ា លីហួ អ្នកឩកញ៉ា លី សុភ័ក្ត គាត់បានផ្ដល់ឡាន បួនគ្រឿង(៣កែឆ្នៃ + កាប់សាច់) អោយមកបង Camcar កែច្នៃជា(ឡានកង់6) មកជា3គ្រឿង។

ម៉ាក Rang Rove Defenderពេលដែលបង Camcar កែច្នៃហើយឡាននោះគាត់មិនទទួលយកបែជាបញ្ជូនមេធាវី មកឱ្យបង Camcar ផ្ដិតមេដៃទទួលស្គាល់ថាជាបំណុល ស្មើ 14 ម៉ឺនដុល្លារជាងទៅវិញ។តើអោយគាត់មានលុយឯណា ទទួលសងបំណុលនេះ?តើបង Camcar គួរទទួលបំណុលនេះឬអត់?ខ្ញុំមិនដឹងថាគាត់បង្វែអង្គហេតុយ៉ាងមិចលេងផ្លូវកាត់ ដោយប្ដឹងកម្លាំងកងរាជអវុធហត្ថព័ទ្ធចាប់បង្ខុំបង Camcarពី កន្លែងថតវីដេអូ មកកងរាជអវុធហត្ថស្ទឹងមានជ័យម្ដង។សាហាវណាស់សូម្បីតែអង្គហេតុមិនអោយមើលផងអីលូវនេះបង Camcar ឃាត់ខ្លួននៅកងរាជអាវុធហត្ថស្ទឹងមានជ័យ។តើបង Camcar ត្រូវជាប់គុកដោយសាររឿងនេះឬ? បច្ចុប្បន្នឡាននេះនៅក្នុងការាសរបស់គាត់នេះជាអ្វី ដែលក្នុងនាមខ្ញុំជាក្រុមការងារបានដឹង តែបើមានអ្វី ខ្វះចន្លោះ សូមអធ្យាស្រ័យ ខ្ញុំមិនបានព័ត៌មានគ្រប់ជ្រុង ព្រោះពេលនេះខ្ញុំមិននៅជិតបង Camcar ឡើយ។

យ៉ាងណាមិញ លោកខេមខា (camcar) បានបន្តថា ខ្ញុំចង់តែបញ្ចប់បញ្ហាទេខ្ញុំសុំចិត្តបងប្អូន បើពិតជាស្រឡាញ់ខ្ញុំកុំយកខ្ញុំដើម្បីគេងចំណេញនយោបាយ។បើក្រុមជ្រុលនិយម ចង់ទាញរឿងចូលនយោបាយខ្ញុំ blok ចោលជាពិសេសមិនពាក់ព័ន្ធជាមួយលោកអ្នកឧកញ៉ាផ្សេងឡើយ។ហើយមិនពាក់ព័ន្ធស្ថាប័នណាឡើយរឿងនេះគឺខ្ញុំជាមួយអ្នកឧកញ៉ាលីសុភ័ក្រ្តកូនលោកអ្នកឧកញ៉ាលីហួរប៉ុណ្ណោះ បើខ្ញុំខុសខ្ញុំទទួលទោស។ ខុសគឺខុសត្រូវគឺត្រូវខ្ញុំក៏មិនល្អគ្រប់10ដែរ។តែខ្ញុំមិនចង់ជាប់គុកដោយសារតែហេតុផល អ្នកឧកញ៉ាលីសុភ័ក្រ្ត កូនអ្នកឧកញ៉ាលីហួរ មានហេតុផល តែម្ខាងឡើយ ព្រោះខ្ញុំមានការឈឺចាប់ ដោយសារភាពស្មោះត្រង់ និងការប្រឹងប្រែងរបស់ខ្ញុំ។ តែបើខ្ញុំត្រូវជាប់គុក ចាត់ទុកថាជាកំហុសរបស់ខ្ញុំទៅចុះ។