លោក camcar សូមទោសចំពោះលោកអ្នកឧកញ៉ាលីហួរ និង អ្នកឧកញ៉ា លី សុភ័ក្រ ហើយសូមមហាជនកុំបន្តតវែកញែកទៀតអី រឿងត្រូវបានបញ្ចប់ហើយ(មានវីដេអូ)
សីហា
-

កាលពីថ្ងៃទី១១ ខែកក្ដដា ឆ្នាំ២០២៤នេះ លោក camcar បានទៅជួបលោក ផែង វណ្ណៈ ដើម្បីដោះស្រាយវិវាទជាមួយ អ្នកឧកញ៉ាលីហួរ និង អ្នកឧកញ៉ា លី សុភ័ក្រ ហើយក៏ត្រូវបានដោះស្រាយរួចរាល់ហើយ អ្វីដែលកាន់តែចាប់អារម្មណ៍នោះ នៅទីបំផុត លោក ឡាយ ភាល័យ ម្ចាស់ Camcar collection បានលុបសំណេរ និងវីដេអូ​នានាដែលនិយាយពាក់ព័ន្ធនឹងអ្នកឧកញ៉ា លី សុភ័ក្ត ចេញពីបណ្តាញសង្គមរបស់ខ្លួនហើយកាលពីយប់ថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០២៤។ ការលុបចេញនេះ គឺធ្វើឡើងតាមលិខិតតម្រូវរបស់មេធាវីតំណាងអ្នកឧកញ៉ា លី សុភ័ក្ត កាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤។

សូមជម្រាបថា កាលពីថ្ងៃទី៩ ខែកក្កដា ម្ចាស់ហ្វេសប៊ុក Camcar Collection លោក ឡាយ ភាល័យ បានផ្សព្វផ្សាយថា អ្នកឧកញ៉ា លី សុភ័ក្ត បានទិញរថយន្តឱ្យខ្លួនកែច្នៃចំនួន៣គ្រឿង បន្ទាប់ពីកែច្នៃរួច ម្ចាស់Camcar Collection ថា អ្នកឧកញ៉ាមិនព្រមទទួលយករថយន្តនោះឡើយ បែរជាបញ្ជូនមេធាវីឱ្យមកឱ្យរូបលោកផ្ដិតមេដៃទទួលស្គាល់ថាជាបំណុលជាង១៤ ម៉ឺនដុល្លារទៅវិញ។ ការផ្សព្វផ្សាយដដែល ក៏ថា អ្នកឧកញ៉ាលេងផ្លូវកាត់ដោយប្ដឹងកម្លាំងកងរាជអវុធហត្ថព័ទ្ធចាប់បង្ខំលោក ឡាយ ភាល័យ ទៅកងរាជអាវុធហត្ថស្ទឹងមានជ័យតែម្ដង។

បន្ទាប់ពីបានដោះស្រាយរួចរាល់ហើយ លោក camcar បានបង្ហោះសារថា ជាដំបូងខ្ញុំបាទសូមអរគុណទៅដល់ពុក

ម៉ែបងប្អូនទាំងអស់ ដែលតែងតែបារម្ភពីខេមខា។ខ្ញុំបាទសូមគោរពអរគុណទៅដល់បងផែង វណ្ណៈដោយដោះស្រាយបញ្ចប់ដោយគោលនយោបាយឈ្នះឈ្នះ និង អគុណបង សុខ សង្វារ ដែលបានជួយគិតគូរឿងនេះ។

ខ្ញុំបាទនិងក្រុមគ្រួសារសូមទោស ចំពោះលោកអ្នកឧកញ៉ាលីហួរ និង អ្នកឧកញ៉ា លី សុភ័ក្រ ផ្ដល់ឱកាសចំពោះចំនុចឆ្គាំឆ្គង និងចំនុចខ្វះខាតរបស់ខ្ញុំបាទ។

ជម្រាបជូនពុកមែបងប្អូន រឿងនេះត្រូវបានបញ្ចប់ហើយ ដោយយុទ្ធសាស្រ្តឈ្នះៗរបស់បង ផែង វណ្ណះ សុំពុកម៉ែ បងប្អូនកុំបន្តវែកញែកទៀតអី៕

សូមទស្សនាវីដេអូខាងក្រោម៖