OPPO ត្រៀមបង្ហាញខ្លួននូវស្មាតហ្វូន AI ជំនាន់ថ្មីដែលនឹងធ្វើឲ្យទីផ្សារស្មាតហ្វូននៅកម្ពុជារង្គោះរង្គើ
សីហា
-

តើលោកអ្នកធ្លាប់ស្រមៃទេថា ថ្ងៃណាមួយស្មាតហ្វូនដែលអ្នកកាន់នៅក្នុងដៃកាន់តែវៃឆ្លាត ហើយនឹងជួយដល់ការប្រើប្រាស់ប្រចាំថ្ងៃលើសពីអ្វីដែលស្មាតហ្វូនធ្វើបានដែរឬទេ? ហើយមុខងារ បែបណាខ្លះដែលអ្នកចង់បាន? ក្នុងថ្ងៃនេះក្រុមហ៊ុន OPPO បានបង្ហើបថាខ្លួននឹងនាំមកនូវស្មាតហ្វូន AI ជំនាន់ថ្មី ដែលមានមុខងារជាច្រើនដែលលោកអ្នកនឹកស្មានមិនដល់។ តើមុខងារ AI នោះនឹងមានអ្វីខ្លះ?


ពិតណាស់ នៅពាក់កណ្តាលឆ្នាំ 2024 នេះ OPPO បានបោះជំហានឆ្ពោះទៅកាន់យុគសម័យ AI ល្អបំផុតសម្រាប់មនុស្សជំនាន់ថ្មី ហើយក៏ជាលើកដំបូងលើនៃការបង្ហាញខ្លួនស្មាតហ្វូនជំនាន់ថ្មី OPPO Reno12 Series 5G ជាមួយនឹងបទពិសោធថ្មី ផ្តល់ភាពងាយស្រួលជាងមុនទ្វេដងដែលមិនធ្លាប់មានពីមុនមកនៅលើត្រកូល Reno Series ដែលផ្តល់នូវមុខងារ AI ជាច្រើន ដែលមុខងារទាំងនោះធ្លាប់តែឃើញនៅលើទូរស័ព្ទតម្លៃខ្ពស់លំដាប់ Flagship ប៉ុណ្ណោះ មានដូចជា AI លុបរូបភាពវៃឆ្លាត, AI ជំនួយសេវាទូរស័ព្ទ, AI កាត់រូបភាពវៃឆ្លាត, AI បង្កើតរូបភាពវៃឆ្លាត និងមុខងារ AI ផ្សេងៗទៀតជាច្រើន ដែលនឹងមានបំពាក់នៅលើ OPPO Reno12 Series 5G នេះ។

ដូចនេះ តើអ្នកបានត្រៀមខ្លួនដើម្បីក្លាយជាម្ចាស់ស្មាតហ្វូនវៃឆ្លាតនេះហើយឬនៅ? ត្រៀមជួបជាមួយ OPPO Reno12 Series 5G ស្មាតហ្វូន AI ដំបូងរបស់ OPPO ដែលនឹងមានវត្តមាននៅប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះហើយ៕

សូមទស្សនាវីដេអូខាងក្រោម៖