ពែកមី ហួសចិត្ត ក្រោយអ្នកនាង សុទ្ធ បញ្ចកា បញ្ចេញមតិខុសរឿង គ្រាន់តែប្រម៉ូតផលិតផលជាមួយស្រីស្អាត
សីហា
-

នៅព្រឹកថ្ងៃទី ១៣ ខែ កកដ្កា ឆ្នាំ ២០២៤ នេះ តារាកំប្លែងនាយ ពែកមី បានបង្ហោះសាររឿងហួសចិត្តមួយ ក្រោយលោកបានបញ្ចេញវីដេអូមួយដែលនិយាយពីផលិតផលជាមួយស្រីស្អាត ហើយក្នុងនោះក៏មានការនិយាយលេងសើចជាមួយតួស្រី បែបស្នេហាផងដែរ។

បន្ទាប់ពីរឿងនេះបានកើតឡើងស្រាប់តែគេឃើញអ្នកនាង សុទ្ធ បញ្ចកា បានបញ្ចេញមតិជាច្រើនចំពោះវីដេអូនេះ 


មិនចាំយូរស្រាប់តែ លោក ពែកមី ក៏តបទៅវិញថា Panhchaka June មេីលទៅប្អូនស្រី​ ដូចជាឈឺចាប់​ ប្រចន្ទ័​ ជាងប្រពន្ធបងទៀត​ ក្នុងខ្លួនកេីតអី​ ? ខ្ញុំនឹងប្រពន្ធខ្ញុំ​ ជាអ្នកផលិតវីដេអូនេះ​ វាជាមុខរបបែបសិល្ប:​ សំដែង​ ប្រម៉ូតផលិតផល​ ។ វីដេអូនេះ​ តេីខុសអី​? ស្លៀកពាក់ធម្មតាមិនសុិចសុីហួសហេតុពេក​ កាសំដែងក៏មិនមានអីជ្រុលជ្រួស​ សូម្បីតែប:តួស្រីបន្តិចមិនប:ផង​ ពាក្យសម្តីក៏មិនមានពាក្យណាដែលថាជាស្នេហាជាមួយតួស្រី​ អត់មានទេ​ គឺទៅជីកទំពាំង​ ។ ហេីយជឿដែថាទៅថតតែ2នាក់​ ក្រុមការងារ​ ប្រពន្ធខ្ញុំ​ ក៏ទៅជាមួយដែ​ សូមប្អូនស្រីបេីកចិត្តអោយទូលាយ​ ហេីយគិតថានេះជាកាសម្តែង​ ដេីម្បីអោយបងប្អូនមេីលលេងកំសាន្ត​ នឹងប្រម៉ូតផលិតផល៕