ថ្មីៗនេះមានការបែកធ្លាយរូបភាព និងវីដេអូដែលជាសកម្មភាពជុំវិញការថតសម្តែងរឿងកំប្លែងរបស់ក្រុមហ៊ុន សោភាវតីសម្រស់ខ្មែរប្រេន ដែលមានតារាកំប្លែងដ៏មានប្រជាប្រិយភាព គឺតារាកំប្លែង នាយគ្រឿន និងនាយក្រូច បានធ្វើវីដេអូមួយនេះផ្ទុះសំណើចតាំងពីដើមដល់ចប់។
ក្នុងនោះដែរ ក៏មានការចាប់អារម្មណ៍ពីមហាជនអំពីប្រសាសន៍ លោកឧកញ៉ា ស៊ឹម ស៊ីដា ដែលជាម្ចាស់ក្រុមហ៊ុនល្បីឈ្មោះ និងជាម្ចាស់ផលិតកម្ម HB Production ផងដែរនោះ បានជជែកគ្នាថា មូលហេតុដែលលោកយកនាយគ្រឿន និងនាយក្រូចមកសម្តែង គឺក្នុងគោលបំណងបែបនេះ។
សូមទស្សនាវីដេអូខាងក្រោម៖
គូសបញ្ចាក់ផងដែរថា ក្រុមហ៊ុនគ្រួសារធម្មជាតិ H.B និងសោភាវតីសម្រស់ខ្មែរប្រេន ថ្មីៗនេះមានការអញ្ចើញតួថតជាច្រើននៅក្នុងប្រទេសកម្ពុជាដើម្បីចែកជូនបងប្អូនទស្សនាកម្សាន្តអារម្ម ជាមួយសាច់រឿងក្នុងការសម្តែងកំប្លុកកំប្លែងទៅតាមការដឹកនាំសម្តែងក្នុងការផលិត។
មិនត្រឹមតែប៉ុណ្ណោះតាមលោកឧកញ៉ាម្ចាស់ក្រុមហ៊ុនបានបង្ហើបប្រាប់ថា ក្រុមហ៊ុនគ្រោងជ្រើសរើស BA និង BP ជាច្រើនដើម្បីរួមគ្នាជាមួយក្រុមហ៊ុនក្នុងការផ្សព្វផ្សាយផលិតផលឲ្យអ្នកគាំទ្រ និងប្រើប្រាស់ស្គាល់កាន់តែច្បាស់អំពីផលិតផលខ្លួនថែមទៀតផង ៕