OPPO ប្រកាស BSS (SEVENTEEN) ជាទូតសុច្ឆន្ទៈតំណាងឲ្យ Reno Experts លើស្មាតហ្វូន OPPO Reno12 Series 5G ថ្មីបំផុតជាមួយនឹងបច្ចេកវិទ្យា AI
សីហា
-

នាថ្មីៗនេះ ក្រុមហ៊ុន OPPO ទើបតែធ្វើការបង្ហាញខ្លួននូវស្មាតហ្វូន AI ដំបូងបង្អស់របស់ខ្លួន នោះគឺម៉ូដែល OPPO Reno12 Series 5G ដែលបានធ្វើការអាប់ក្រេដទៅកាន់តំណែងថ្មីជា អ្នកជំនាញ AI Portrait។

អ្វីដែលកាន់តែចាប់អារម្មណ៍ និងភ្ញាក់ផ្អើល! OPPO បានបង្ហាញខ្លួននូវទូតសុច្ឆន្ទៈប្រចាំទីផ្សារអាស៊ីប៉ាស៊ីហ្វិច ដែលជាក្រុមចម្រៀងបុរសដ៏ល្បីល្បាញនោះគឺ BSS (SEVENTEEN) សម្រាប់ស្មាតហ្វូនស៊េរីថ្មី OPPO Reno12 Series 5G ដែលមនុស្សគ្រប់គ្នាកំពុងទន្ទឹងរង់ចាំ បន្ទាប់ពី OPPO និង BSS បានសហការជាមួយគ្នាយ៉ាងជោគជ័យម្តងរួចមកហើយសម្រាប់ Portrait Expert លើ OPPO Reno11 F 5G កាលពីពេលកន្លងទៅនេះ ។

BSS មានសមាជិក 3 រូបដែលពោរពេញទៅដោយទេពកោសល្យសិល្បៈ រួមមាន Seungkwan, DK និង Hoshi មកពីក្រុមចម្រៀង SEVENTEEN ដ៏ល្បីប្រចាំប្រទេសកូរ៉េខាងត្បូង បានបង្ហាញនូវអនុស្សាវរីយ៍ល្អៗ និងសប្បាយរីករាយជាមួយ OPPO Reno11 F 5G ជាមួយមុខងារសំខាន់ៗដូចជា Smart Image Matting, AI Portrait Retouching ជាដើម។ កាន់តែពិសេសក៏ឃើញថា OPPO Reno11 F 5G ក៏បានបង្ហាញខ្លួនក្នុង MV របស់ SEVENTEEN ក្រោមចំណងជើងថា 'Cheers to Youth (청춘찬)' ផងដែរ។

OPPO Reno12 Series 5G ភ្ជាប់មកជាមួយរូបរាងថ្មីស្រឡាងជាមួយនឹងឌីហ្សាញបែបរលកទឹក Futuristic Fluid ស័ក្តិសមជាមួយនឹងយុគសម័យ AI ដ៏ទំនើបលើមុខងារ AI Eraser ដែលលោកអ្នកអាចលុបរូបមនុស្ស ឬវត្ថុដែលមិនពេញចិត្តបានយ៉ាងងាយស្រួល។

OPPO Reno Experts ក្រុម BSS (SEVENTEEN) បានត្រៀមខ្លួនជាមួយ OPPO Reno12 Series 5G រួចរាល់ហើយ ដើម្បីចែកជូននូវបទពិសោធថ្មីក្នុងពេលឆាប់ៗនេះ។ រង់ចាំតាមដានទាំងអស់គ្នានឹងមានមុខងារអ្វីផ្សេងទៀត ហើយមានតម្លៃប៉ុន្មានខ្លះ? ចាំអ៊ុតមើលទាំងអស់គ្នា!