ភ្នំពេញ៖ នាពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៤ ភេសជ្ជៈ ប៉ិបស៊ី បាននាំយកព្រឹត្តិការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើល នោះគឺ ការប្រគំតន្ត្រីដ៏អស្ចារ្យ PEPSI INTO THE NEW ERA ដែលមិនធ្លាប់មានពីមុនមក ដើម្បីអបអរនៃការដាក់បង្ហាញរូបរាងនៃរចនាប័ទ្មម៉ាកសញ្ញាថ្មីរបស់ ប៉ិបស៊ី រសជាតិជាប់ចិត្ត នៅក្នុងទីផ្សារប្រទេសកម្ពុជា ដែលធ្វើឱ្យអ្នកចូលរួមទស្សនា ស្រែកហ៊ោអបអរកក្រើកពេញឆាកតន្ត្រីក្នុងផ្សារទំនើបដ៏ធំ អ៊ីអន ម៉ល មានជ័យ។
លោក Akira Nopakunkajorn នាយកទីផ្សារជាន់ខ្ពស់ របស់ក្រុមហ៊ុន Cambrew LTD បានឱ្យដឹងថា «លោកពិតជាមានអារម្មណ៍រំភើប នៅពេលដែលឃើញមានអ្នកចូលរួមយ៉ាងច្រើនកុះករ ជាពិសេសក្រុមយុវវ័យ ក្នុងទឹកមុខសប្បាយរីករាយចូលរួមអបអរជាមួយកម្មវិធី Pepsi ដាក់បង្ហាញរចនាប័ទ្មថ្មី (Logo Pepsi ថ្មី)ដ៏ទាក់ទាញ រួមជាមួយការទទួលស្វាគមន៍ទូតសុច្ឆន្ទៈជាសកលរបស់ Pepsi គឺក្រុមចម្រៀង K-pop នារី BabyMonster ដែលធ្វើឱ្យបរិយាកាសប្រគំតន្ត្រីកាន់តែមានភាពរំភើបរីករាយ ដែលជាព្រឹត្តិការណ៍មួយផ្សារភ្ជាប់ទំនាក់ទំនងអតិថិជនជំនាន់ថ្មី និងផលិតផល Pepsi យុគសម័យថ្មី ឱ្យទទួលបាននូវបទពិសោធន៍សប្បាយរីករាយក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់អន្តរជាតិ និងសិល្បករខ្មែរល្បីៗ ក្នុងស្រទាប់យុវវ័យ»។
លោកបានបន្តទៀតថា «ឈានចូលយុគសម័យថ្មីនៃការផ្លាស់ប្តូរកំប៉ុងថ្មីកាន់តែទាន់សម័យ និងរសជាតិនៅតែឆ្ងាញ់ PEPSI CAMBODIA មិនត្រឹមតែ ផ្សារភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនគោលដៅនៅក្នុងទីក្រុងភ្នំពេញប៉ុណ្ណោះទេ ពោលគឺនាពេលខាងមុខឆាប់ៗនេះ នឹងមានកម្មវិធី យុទ្ធនាការ ប្លែក ថ្មីៗ ដែលនឹងផ្តល់ជូនដល់អតិថិជននៅទូទាំងប្រទេសកម្ពុជាតែម្តង»។
ជាមួយគ្នានេះ តារាចម្រៀង នី កូ ឯកអគ្គរដ្ឋទូតសុឆន្ទ:របស់ប៉ិបស៊ីនៅកម្ពុជា បានលើកឡើងថា ការផ្លាស់ប្តូររចនាប័ទ្មម៉ាកសញ្ញាថ្មីរបស់ប៉ិបស៊ី បានបង្ហាញពីវិវត្តតាមសម័យកាលពីមួយឆ្នាំទៅមួយឆ្នាំ ដោយកំប៉ុងថ្មីនេះ បានបង្ហាញពីភាពទាន់សម័យជាងមុន ទាំងឡូហ្គោ និងកំប៉ុងក៏ស្អាតជាងមុន ដែលធ្វើឱ្យអ្នកកាន់ទទួលទាន មានអារម្មណ៍ថាឡូយ។
លោកបានថ្លែងអរគុណដល់ក្រុមហ៊ុន ភេសជ្ជៈ ប៉ិបស៊ី ដែលតែងនាំអ្វីដែលថ្មីៗសម្រាប់អ្នកគាំទ្រ និងបានរៀបចំការប្រគុំតន្រ្តីដ៏អស្ចារ្យនេះឡើង ដែលបានផ្តល់ឱកាសជុំជួបគ្នារវាងសីល្បករកម្ពុជា និងបរទេស ជាមួយអ្នកគាំទ្រ។
នេះជាកំណត់ត្រាប្រវត្តិសាស្ត្រដ៏ល្អមួយរបស់ ប៉ិបស៊ី ដែលបានបង្កើតនូវសមិទ្ធផលថ្មីប្រចាំឆ្នាំ ដែលនាំយកនូវព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ឌីជីថល ធ្វើឱ្យអ្នកចូលរួមទស្សនាផ្ទាល់ និងតាមរយៈការផ្សាយផ្ទាល់លើផេកផ្លូវការ PEPSI CAMBODIA ទទួលបាននូវបទពិសោធន៍ពោរពេញដោយភាពរំភើបរីករាយ ទឹកមុខញញឹម រីករាយ ជាមួយនឹងការពិសាទឹកក្រូចប៉ិបស៊ី រសជាតិជាប់ចិត្ត សើចហ៊ោសប្បាយៗ គ្រប់វិនាទី តាំងពីពេលបើកឆាកប្រគំតន្ត្រីដ៏រំភើប រហូតដល់បិទឆាកតន្ត្រី។
ព្រឹត្តិការណ៍ការប្រគំតន្ត្រី PEPSI INTO THE NEW ERA មានការចូលរួមពីល្បីៗជាច្រើន ទាំងកម្ពុជា និងថៃ រួមមមានតារាចម្រៀងស្រស់សង្ហា មិនសូវវចេះវោហារ និងមានប្រជាប្រិយភាពខ្លាំងមកពីប្រទេសថៃ The Toys រួមទាំងតារាចម្រៀងរូបសង្ហាសម្បូរហ្វេនៗស្រលាញ់គាំទ្រគឺ លោក នីកូ រួមជាមួយកញ្ញា ជេន បាក់យ៉ុង ណាវីត សម្បត្តិ ផានិត និងពិធីករសម្បូរវោហារសព្ទ ដេវីត និងកញ្ញា កាម៉ុនរ៉ាត់ ដែលបានធ្វើឱ្យអ្នកចូលរួមស្រែកហ៊ោហើយហ៊ោទៀត ហ៊ោមិនខ្លាចឈឺបំពង់ក។
សូមបញ្ជាក់ដែរថា ភេសជ្ជៈ Pepsi ជាផលិតផលស្ថិតនៅក្រោមក្រុមហ៊ុន Cambrew LTD ដែលរោងចក្រធំបំផុតនៅក្នុងខេត្តព្រះសីហនុ ជាមួយនឹងបច្ចេកវិទ្យាទំនើបទាន់សម័យ ស្តង់ដាអន្តរជាតិ។ នេះជាមូលហេតុធ្វើឱ្យ Pepsi រីកចម្រើន និងទទួលបានការចូលចិត្តពិសាយ៉ាងខ្លាំងពីអតិថិជនគ្រប់វ័យ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ៕