កក្រើកឆាកជាមួយរ៉ាប៊ី និងពូណុយ ក្នុងកម្មវិធីសម្ពោធប្រកាសចេញលក់ស្មាតហ្វូនស៊េរីថ្មី realme C61 តម្លៃត្រឹម 149$ កំពូលគុណភាព លេងហ្គេមកំពូលលឿន RAM ដល់ទៅ 18GB
សីហា
-

កាលពីថ្ងៃទី 9 ខែសីហា ឆ្នាំ2024 កន្លងទៅថ្មីៗនេះ ក្រុមហ៊ុនស្មាតហ្វូន realme ដែលជាប្រេនស្មាតហ្វូនល្បីខ្លាំងរបស់ពិភពលោក បានរៀបចំកម្មវិធីប្រកាសបង្ហាញជាផ្លូវការនូវស្មាតហ្វូនស៊េរីថ្មីបំផុត គឺ realme C61 ដែលជាស្មាតហ្វូនកំពូលគុណភាពនិងកំពូលលឿនថ្មីមួយទៀត ក្នុងតម្លៃពិសេសបំផុត 149$ ចំពោះ Ram (18GB+128GB) និងតម្លៃ 179$ ចំពោះ Ram (18GB+256GB) ។

កម្មវិធីនេះបានរៀបចំឡើងយ៉ាងអធិកអធម្មនៅសណ្ឋាគារលំដាប់ផ្កាយប្រាំ Sun&Moon ដោយមានវត្តមានតារាចម្រៀងល្បីឈ្មោះ រ៉ាប៊ី ជា BA ថ្មីរបស់ក្រុមហ៊ុន realme និងតារាកំប្លែងល្បីៗដូចជាលោកពូណុយ លោកពូណម បវរកញ្ញា Miss Teen International ឆ្នាំ 2024 ក៏ដូចជាវត្តមានភ្ញៀវកិត្តិយសជាដៃគូហាងទូរស័ព្ទ realme ទូទាំងប្រទេសផងដែរ។ ក្នុងកម្មវិធីក៏មានការឡើងច្រៀងនិងបង្ហាញក្បាច់រាំដ៏ទាក់ទាញរបស់តារាចម្រៀងរ៉ាប៊ី ការដើរបង្ហាញម៉ូដពីសំណាក់បវរកញ្ញា Miss Teen International ឆ្នាំ 2024 ការធ្វើតេស្តទម្លាក់ទូរស័ព្ទដោយផ្ទាល់ពីទីខ្ពស់និងដាក់ចូលទឹកពីសំណាក់តារាកំប្លែងល្បីឈ្មោះទាំង2 រូបគឺលោកពូណមនិងលោកពូណុយ ផងដែរ។ ទន្ទឹមនឹងគ្នានេះ កម្មវិធីក៏មានការប្រគល់ពានរង្វាន់ជូនដល់ហាងទូរស័ព្ទជាដៃគូដែលបានកុម្មង់ទូរស័ព្ទ C Series ច្រើនជាងគេបំផុត និងការចាប់រង្វាន់ឈ្នះទូរស័ព្ទដៃ realme C61 ផងដែរ។

លោក Allen Choi ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន realme នៅកម្ពុជាបានបញ្ជាក់ឱ្យដឹងថា «នៅក្នុងឆមាសទី1 ឆ្នាំ2024 នេះ ក្រុមហ៊ុន realme មានសន្ទុះនៃការលក់កើនឡើងយ៉ាងខ្លាំងតាម រយៈការចេញលក់ស្មាតហ្វូនស៊េរីថ្មី Note 50 ដ៏ពេញនិយម ដោយចំនួននៃការលក់បានកើនឡើងជាងមុនដល់ទៅ 60% បើប្រៀបធៀបនឹងឆមាសទី1 ឆ្នាំ 2023។ តាមរយៈការស្ទុះឡើងកាន់តែខ្លាំងនៃចំណែកទីផ្សារស្មាតហ្វូន realme នៅកម្ពុជា ក្រុមហ៊ុន realme នឹងបន្តនាំមកនូវជម្រើសស្មាតហ្វូនកាន់តែសម្បូរបែបបន្ថែមទៀត ទាំងស្មាតហ្វូនតម្លៃសមរម្យប្រភេទ C Series និងស្មាតហ្វូនពេញនិយមសម្រាប់ការថតរូបនិងលេងហ្គេម Number Series។ កាន់តែពិសេសផងដែរនោះ realme ក៏នឹងមានគម្រោងនាំមកលក់ប្រភេទស្មាតហ្វូន Flagship លំដាប់កំពូល GT Series នៅដើមឆ្នាំក្រោយផងដែរ»។

ស្មាតហ្វូន realme C61 គឺជាប្រភេទស្មាតហ្វូនកំពូលគុណភាពតម្លៃសមរម្យបំផុត ដែលធន់នឹងការធ្លាក់ពីទីខ្ពស់ ហើយធន់នឹងការជ្រាបទឹកព្រោះមានប្រព័ន្ធការពារ IP54 ជួយការពារពីការជ្រាបទឹកនិងធូលី។ កាន់តែពិសេស realme C61 មាន RAM ធំដល់ទៅ 18GB(6+12GB) ងាយស្រួលដល់ការលេងហ្គេមដូចជា Mobile Legend បានយ៉ាងលឿនទាន់ចិត្ត។ នេះជាទំហំ RAM ធំបំផុតក្នុងចំណោមស្មាតហ្វូនលំដាប់ថវិកា។

ស្មាតហ្វូន realme C61 មានការរចនាម៉ូដពណ៌មាសយ៉ាងស្អាតទាន់សម័យ និងបានបំពាក់នូវបច្ចេកវិទ្យាទំនើបៗបំផុតដែលមានបំពាក់លើទូរស័ព្ទតម្លៃថ្លៃ ដូចជាការបញ្ជាតាមកាយវិការបច្ចេកវិទ្យាអេក្រង់ធន់នឹងដៃសើម(Rainwater Smart Touch) បច្ចេកវិទ្យា AI កាត់បន្ថយសំឡេងរំខានពេលនិយាយទូរស័ព្ទ និងមានមុខងារប្រាប់ដំណឹង Mini Capsule 2.0 ដែរ។

កាន់តែពិសេសបំផុតនោះ គឺ realme C61 មានការធានាលើគុណភាពថ្មរហូតដល់ 4 ឆ្នាំ និងឆ្លងកាត់ការធ្វើតេស្តគុណភាពថ្មប្រកបដោយសុវត្ថិភាពខ្ពស់ សូម្បីតែតេស្តនឹងកំដៅក្តៅខ្លាំង។

realme C61 ចេញលក់ 2 ពណ៌គឺ Sparkle Gold (មាស) និង Dark Green (បៃតងក្រម៉ៅ):

realme C61 (18GB*+128GB) 149$

realme C61 (18GGB*+256GB) 179$

អំពីក្រុមហ៊ុន realme

realme គឺជាក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក ដែលបានធ្វើឱ្យកក្រើកទីផ្សារស្មាតហ្វូនតាមរយៈបច្ចេកវិទ្យាទំនើបឈានមុខគេ។ realme បានផ្តល់នូវជម្រើសស្មាតហ្វូននិងឧបករណ៍បច្ចេកវិទ្យាជាច្រើនប្រភេទដែលមាន Spec ខ្ពស់បំផុត ក៏ដូចជាគុណភាព និងការរចនាម៉ូដលេចធ្លោជាងគេសម្រាប់អតិថិជនសម័យថ្មី។ បង្កើតឡើងដោយលោក Sky Li នៅក្នុងឆ្នាំ 2018 realme បានក្លាយជាក្រុមហ៊ុនកំពូលទាំង 5 ក្នុង 30 ប្រទេសទាំងសកលលោកក្នុងរយៈពេលត្រឹមតែ 3 ឆ្នាំ។ realme ក៏បានបោះជំហានចូលទីផ្សារសកល រួមមានប្រទេសចិន និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ អឺរ៉ុប មជ្ឈិមបូពា៍ អាមេរិកឡាទីន និងអាព្រិក ដែលមានអ្នកប្រើប្រាស់សរុបជាង 200 លាននាក់ទូទាំងពិភពលោក។ ឆ្នាំ2024 ជាឆ្នាំនៃការផ្លាស់ប្តូរពាក្យថ្មីទៅជា “Make it real.” ។ តាមរយៈពាក្យស្លោកថ្មីនេះ realme នឹងផ្តោតការយកចិត្តទុកដាក់លើអតិថិជនសម័យថ្មីកាន់តែខ្លាំងនិងធ្វើឱ្យសុបិនពួកគេក្លាយជាការពិត ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ www.realme.com។