ហេតុអ្វីបានជា Kia ហៅរថយន្តមួយនេះជាប្រភេទ GUV ? តើ Carnival GUV មានលក្ខណៈពិសេសអ្វីខ្លះ?
សីហា
-

ថ្មីប្លែក! ក្រុមហ៊ុន Kia បានបញ្ចេញប្រភេទរថយន្តសេរីថ្មីនៃត្រកូល Carnival សេរីថ្មី ឆ្នាំ 2025 ដែល Kia បានធ្វើការច្របាច់បញ្ជូលគ្នានូវ SUV និង MPV ទៅជាប្រភេទ GUV លើត្រកូល Carnival បានប្រែក្លាយជា The New Carnival GUV ស៊េរីឆ្នាំ 2025 មានសមត្ថភាពខ្លាំង, សន្សំសំចៃ និងសុវត្តិភាពខ្ពស់បំផុត កំពុងតែមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

ចំណាយតិចចំណេញច្រើនជាមួយ ប្រភេទរថយន្ត The new Carnival GUV 2025 ដែលមានគុណភាពខ្ពស់ និងប្រណិតភាព ស័ក្កសមបំផុតសម្រាប់អ្នក និងគ្រួសារអ្នក ព្រោះ Carnival ជំនាន់ថ្មីរបស់ Kia មួយនេះបានធ្វើការផ្លាស់ប្តូរការរចនាផ្នែកខាងក្រៅ និងបានបន្ថែមការរៀបចំតុបតែងថ្មីផ្នែកខាងក្នុង និងបានបំពាក់នូវមុខងារប្រព័ន្ធសុវត្ថិភាពខ្ពស់ នឹងបានបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាទំនើបៗ លើរថយន្តនេះ។

ក្នុងនោះផងដែរ រថយន្ត The new Carnival GUV ក៏បានធ្វើការឆ្លងកាត់ការធ្វើតេស្ត និងពិសោធពីគុណភាពឡានក្នុងកម្មវិធីលំដាប់ពិភពលោកគឺ Consumer Reports Recommended (CR) ដោយពន្ទុដែលយើងទទួលបានជារួមគឺ 81/100ពិន្ទុ។ ចំពោះពិន្ទុដែល The new Carnival ទទួលបានទៅលើចំណុចខ្លាំងនោះគឺ ពាក់ព័ន្ធទៅនឹង ភាព Smooth, Powertrain, Breaking, Interior room, Control ដែលនឹងធ្វើអោយរថយន្តKia ទទួលបានការទទួលស្គាល់ថាជារថយន្តដែលល្អ និងសមត្ថភាពខ្លាំងគ្រាប់គ្រាន់សម្រាប់ការប្រើប្រាស់លើទីផ្សារពិភពលោក។

ខាងក្រោមនេះជាមុខងារពិសេសៗ របស់រថយន្ត The new Carnival GUV ស៊េរីឆ្នាំ២០២៥


• រថយន្តនេះ អាចបញ្ជាបញ្ឆេះពីចម្ងាយរហូតដល់១០០ម៉ែត្រ អាចបញ្ជាបើក/បិទទ្វារអូតូម្តងទាំងអស់ ឬបញ្ជាបិត/បើកទ្វាម្តងមួយក៏បានដែរ

• កាន់តែពិសេស រថយន្តនេះមិនចាំបាច់ប្រើដៃ ឬជើង ឬបញ្ជាតាមសោ ដើម្បីបើកទ្វារថយន្តនោះឡើយ ដោយគ្រាន់តែមានសោSmart Key នៅជាប់ខ្លួន វានឹងបើកទ្វាហើយបិតឱ្យយើងវិញអូតូតែម្តង

• រថយន្តនេះមានកម្លាំងម៉ាស៊ីន៣.៥ និង៦ស៊ីឡាំង ជាប្រភេទ Smart Stream G ប្រើបច្ចេកវិទ្យាអាល្លីម៉ង់ ម៉ាស៊ីនធំ តែជួយសន្សំសំចៃប្រេងសាំង សម្រាប់ការបញ្ឆេះវិញមានសភាពស្ងាត់មិនរំខាន

• រថយន្ត The new Carnival GUV 2025 នេះមានការបំពាក់ Head Up Display នៅលើកញ្ចក់នៃរថយន្តផ្នែកតៃកុងតែម្តង

• មុខងារ Land Keeping Assists វាជួយជំនួយក្នុងការបើកបរពេលបើកខុសគន្លងផ្លូ ឡាននឹងបន្លឺសម្លេងដាស់តឿនយើងឱ្យដឹងភ្លាមៗ ដោយចាំបាច់វានឹងទាញយើងឱ្យត្រូវគន្លងសុវត្ថិភាពវិញតែម្ដង។

• ក្នុងនោះរថយន្តនេះមានអេក្រង់ LED Slid កោងធំ ទំហំ ១២.៣ អ៊ីញ មានមុខងារច្រើនដូចជា Apple CarPlay និង Android Auto ជាមួយកាម៉េរ៉ា ៣៦០ ដឺក្រេ ដែលអាចអូសមើលជារូប ៣៦០ដឺក្រេ ជារូប 3D Full HD ពិសេសពេលបើកទ្វាររថយន្ត មានមុខងារបន្លឺសម្លេងភ្លេងបន្ធូអារម្មណ៍។

• កាន់តែពិសេសថែមទៀត The new Carnival GUV 2025 មានសិនស័ររហូតដល់ ១២គ្រាប់ ជុំវិញរថយន្ត ថែមទាំងបំពាក់ Blind Spot ដែលជួយឱ្យសញ្ញាដល់អ្នកបើកបរដឹងពីសកម្មភាពដែលនៅកៀកក្បែរ ។

ខាងក្រោមនេះជាមុខងារទាំងអស់នៃរថយន្ត The new Carnival GUV 2025 :

• ម៉ាស៊ីន ៣.៥ L ៦ស៊ីឡាំង កម្លាំងម៉ាស៊ីន ២៧២Hp/ ៦៤៩៩rpm

• រថយន្តប្រភេទ VIP ៧កៅអី

• កៅអីប្រភេទ VIP បែបស៊ីវិល័យឯកជនភាព

• ឧបករណ៍ចាប់សញ្ញាទឹកភ្លៀងនៅខាងមុខ

• កញ្ជក់បង្អួចបើកអូតូទាំងអស់

• ប្រើប៊ូតុងបញ្ឆេះ និងពន្លត់ម៉ាស៊ីន

• ដំបូលបើក ភ្លោះ អេឡិចត្រូនិច

• ឧបករណ៍សាកទូរស័ព្ទដោយឥតប្រើខ្សែ

• រន្ធសាក Type C គ្រប់កៅអី

• ប្រព័ន្ធបើកអូតូឆ្លាវៃ (Stop & Go)

• កាមេរ៉ាមើលជុំវិញ ៣៦០ដឺក្រេ អាចចុចលើអេក្រង់បាន Full HD

• កៅអីអេឡិចត្រូនិចនៅជួរទី១ និងជួរទី២

• កៅអីមានខ្យល់ត្រជាក់ និងក្ដៅ

• ប្រព័ន្ធពោងសុវត្ថិភាពចំនួន៨

• អេក្រង់ថាច់ស្រ្គីន ១២.៣អ៊ីញ ដែលអាចភ្ជាប់ Apple CarPlay & Android Auto

• ប្រព័ន្ធកម្សាន្ត Radio Am/fm & Mp3 Audio

• ប្រព័ន្ធសិនស័រប្រាប់ដំណឹងមុខក្រោយ

• ប្រព័ន្ធជំនួយសុវត្ថិភាពពេលបើកទ្វាចេញក្រៅ

• ប្រព័ន្ធជំនួយក្នុងការចុះចត

• ឧបករណ៍បញ្ចៀសការប៉ះទង្គិចនៅពេលបើកថយក្រោយ

• ប្រព័ន្ធជំនួយក្នុងទប់លំនឹង (ABS+ESC+HAC+TSA)

• អេក្រង់បង្ហាញ Blind-Spot

• ប្រព័ន្ធកំណត់ល្បឿនបើកអូតូ (Scc)

• ប្រព័ន្ធចាប់ហ្រ្វាំងបន្ទាន់ ឬអាសន្ន

• ប្រព័ន្ធជំនួយចាប់តាមគន្លងផ្លូវ

• កង់ស្ព័រទំហំ ១៩អ៊ីញ

• ធានា១០ម៉ឺន គីឡូម៉ែត្រ ឬរយៈពេល៣ឆ្នាំ