បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!
សីហា
-

ក្រុមហ៊ុនស្មាតហ្វូន realme ដែលជាក្រុមហ៊ុនស្មាតហ្វូនរីកចម្រើនបំផុត លើពិភពលោក បានប្រកាសពីស្មាតហ្វូនថ្មី realme Note 60 ដែលជាប្រភេទស្មាតហ្វូនតាន់រឹងមាំ អាវក្រោះពាសដែក ស្រោបដោយ ArmorShell ™ Protection និង កម្រិតការពារជម្រាបទឹកនិងធូលី IP64 ដំបូងគេបំផុតក្នុងស៊េរី Note នឹងចេញលក់ឆាប់ៗនេះក្នុងទីផ្សារប្រទេសកម្ពុជា!

ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក

Note 60 មានបំពាក់លក្ខណៈពិសេស ArmorShell Protection ដំបូងបង្អស់របស់ឧស្សាហកម្មស្មាតហ្វូន ដែលជាប្រព័ន្ធរចនាសម្ព័ន្ធកម្លាំងខ្លំាងរឹងមាំ ដែលត្រូវបានរចនាឡើង ជាពិសេស ដើម្បីបង្កើនភាពជាប់បានយូរ និងធន់នៃឧបករណ៍។ ប្រព័ន្ធការពានេះរួមបញ្ចូល ការកែលម្អសំខាន់ៗចំនួនប្រាំបី៖ រចនាសម្ព័នអាលុយមីញ៉ូមដ៏រឹងមាំ ស៊ុមខាងក្នុងដែករួមបញ្ចូលគ្នា កញ្ចក់រឹងមាំ ការការពារស្រោប ខ្សែបន្ទះសៀគ្វីស្រូបយកភាពឆក់ កាវស្រោបលើសមាសធាតុ ស៊ុមការពារអេក្រង់។ InSeal Design នេះ ធ្វើឱ្យទូរស័ព្ទដូចជាវា ត្រូវបានការពារដោយពាសដែកដ៏រឹងមាំ។

ភាពប្រសើរឡើងទាំងនេះ ធ្វើឱ្យស្មាតហ្វូនមានភាពធន់នឹងស្ថានភាពធ្ងន់ធ្ងរ ផ្តល់នូវភាពធន់ទៅនឹងការពត់កោង ការទម្លាក់ ការកោសឆ្កូត និងការធានាថាវាបំពេញតាមបច្ចេកទេស IP64 Dust and Water Resistance។

មិនតែប៉ុណ្ណោះ វាបានឆ្លងកាត់ការធ្វើតេស្តគុណភាពយ៉ាងម៉ត់ចត់ជាង 320ប្រភេទ ពី realme។ ក្នុងចំណោមទាំងនេះ ការធ្វើតេស្តចុចប៊ូតុង 1,000,000 ដង និងការធ្វើតេស្តដោត/ដក USB 40,000 ដង បានឈានដល់កម្រិតទ្វេរដង នៃស្តង់ដារឧស្សាហកម្ម។ ដោយសារតែការធ្វើឱ្យប្រសើរឡើងនៃ ArmorShell™ Protection ទាំងនេះ Note 60 ទទួលបានវិញ្ញាបនប័ត្រធានាគុណភាពកម្រិតខ្ពស់ TUV Rheinland ។

ការការពារ ArmorShell™ មិនត្រឹមតែធ្វើឱ្យ Note 60 មានភាពធន់ខ្លាំងប្រឆាំងនឹងការបត់ ពត់ ការធ្លាក់ កោសឆ្កូត និងជ្រាបទឹកប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងកំណត់នូវស្តង់ដារថ្មីនៃគុណភាពស្មាតហ្វូនកម្រិតថវិកាផងដែរ" លោក Francis Wong ប្រធានផ្នែកទីផ្សារផលិតផលនៅ realme បាននិយាយថា " ArmorShell TM Protection ក៏នឹងមានស្តង់ដារលើផលិតផលជាបន្តបន្ទាប់ទាំងអស់នៅក្នុងស៊េរី C និងស៊េរី Note ។

មុខងារកម្រិតខ្ពស់ និងដំណើរការរលូនល្អ

ថាមពលថ្មធំ 5000mAh ផ្តល់ថាមពលថ្មបានយូរ ដែលមានសមត្ថភាពប្រើប្រាស់បានរហូតដល់ 1.8 ថ្ងៃ ដោយការសាកថ្មតែម្តង ជាមួយនឹងដំណើរការមានស្ថេរភាព សូម្បីតែបន្ទាប់ពី 1000 វដ្តនៃការសាកថ្មក៏ដោយ។អេក្រង់ 90Hz ផាសកុភាពភ្នែក ផ្តល់នូវបទពិសោធន៍មើលឃើញយ៉ាងរលូន ជាមួយនឹងល្បឿនអេក្រង់រលូន ខណៈពេលដែលផ្តល់នូវការឆ្លើយតបដ៏ប្រសើរ។ អេក្រង់នេះគាំទ្រ Rainwater Smart Touch ដែលធានាបាននូវការគ្រប់គ្រងការប៉ះបញ្ជារធម្មតា និងការដោះសោទូរស័ព្ទ ទោះបីជាដៃសើមក៏ដោយ។

តម្លៃនិងការចេញលក់

realme NOTE 60 នឹងចេញលក់ 2 ពណ៌ គឺពណ៌ខៀវ និងពណ៌ខ្មៅ សម្រាប់ទំហំផ្ទុក និង តម្លៃផ្លូវការនឹងប្រកាសនៅ លើ Facebook page realme KH។

អំពីក្រុមហ៊ុន realme

realme គឺជាក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក ដែលបានធ្វើឱ្យកក្រើកទីផ្សារស្មាតហ្វូនតាមរយៈបច្ចេកវិទ្យាទំនើបឈានមុខគេ។ realme បានផ្តល់នូវជម្រើសស្មាតហ្វូននិងឧបករណ៍បច្ចេកវិទ្យាជាច្រើនប្រភេទដែលមាន Spec ខ្ពស់បំផុត ក៏ដូចជាគុណភាព និងការរចនាម៉ូដលេចធ្លោជាងគេសម្រាប់អតិថិជនសម័យថ្មី។ បង្កើតឡើងដោយលោក Sky Li នៅក្នុងឆ្នាំ 2018 realme បានក្លាយជាក្រុមហ៊ុនកំពូលទាំង 5 ក្នុង 30 ប្រទេសទូទាំងសកលលោកក្នុងរយៈពេលត្រឹមតែ 3 ឆ្នាំ។

realme ក៏បានបោះជំហានចូលទីផ្សារសកល រួមមានប្រទេសចិន និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ អឺរ៉ុប មជ្ឈិមបូពា៍ អាមេរិកឡាទីន និងអាព្រិក ដែលមានអ្នកប្រើប្រាស់សរុបជាង 200 លាននាក់ទូទាំងពិភពលោក។ ឆ្នាំ2024 ជាឆ្នាំនៃការផ្លាស់ប្តូរពាក្យថ្មីទៅជា “Make it real.” ។ តាមរយៈពាក្យស្លោកថ្មីនេះ realme នឹងផ្តោតការយកចិត្តទុកដាក់លើអតិថិជនសម័យថ្មីកាន់តែខ្លាំងនិងធ្វើឱ្យសុបិនពួកគេក្លាយជាការពិត ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ www.realme.com ។