បញ្ហាចម្រូងចម្រាសនៃស្ថាប័ន Miss Grand និង Miss Grand Cambodia កាលពីពេលថ្មីៗនេះ ពិតជាជះឥទ្ធិពលដល់បវរកញ្ញាកម្ពុជាពិតមែន ដោយ ប៊ី សុធារី បានបញ្ជាក់ច្បាស់ៗអំពីការសម្រេចចិត្តមិនបន្តការប្រកួត MGI នៅប្រទេសថៃ ដោយផ្ញើសារលាទៅមិត្តក្នុងកម្មវិធី ប្រើពាក្យត្រឹមបវរកញ្ញាកម្ពុជាតែប៉ុណ្ណោះ។
លោកស្រី អ៊ឹម សុគន្ធា បានចេញមុខមកឡាយវីដេអូ បកស្រាយបញ្ហាអវិជ្ជមានមួយចំនួន ព្រមទាំងប្រកាសថា Miss Grand Cambodia លែងបន្តអាជ្ញាប័ណ្ណជាមួយស្ថាប័ន Miss Grand International ដោយសារស្ថាប័ន Miss Grand International មិនគោរពកម្ពុជាក្នុងនាមជាប្រទេ សម្ចាស់ផ្ទះ និងមិនឱ្យតម្លៃ ទាមទារហួសពីគោលការណ៍ មិនយោគយល់។
យោងតាមបង្ហោះ Story នៅលើអាខោន Instagram របស់ Miss Grand Cambodia 2024 ប៊ី សុធារី បានបង្ហាញឱ្យដឹងថា បវរកញ្ញារូបនេះបានសម្រេចមិនបន្តការប្រកួត MGI ដែលនឹងប្រព្រឹត្តិធ្វើនៅប្រទេសថៃបន្តនោះទេ។ ដោយឡែក Miss Grand Cambodia រូបនេះនឹងធ្វើការ Live ជាផ្លូវការ ដើម្បីបកស្រាយមូលហេតុនៃការបោះបង់ការប្រកួតនាលើកនេះ។ យ៉ាងណាមិញ ប៊ី សុធារី ក៏បានបញ្ជាក់ដែរថាការដែលកញ្ញាសម្រេចចិត្តមិនបន្តចូលរួមប្រកួតនាលើកនេះ គឺជាការសម្រេចចិត្តដោយខ្លួនឯងមិនមានការបង្ខិតបង្ខំពីភាគីណាមួយនោះឡើយ។
ជាមួយគ្នានេះក៏មានអ្នកគាំទ្រជាច្រើនមានការមានការព្រួយបារម្ភព្រោះគិតថាអាច ជះឥទ្ធិពលមិនល្អទៅដល់ ប៊ី សុធារី Miss Grand Cambodia 2024 ដែលកំពុងមានវត្តមាននៅក្នុងការប្រកួតមួយនេះ ។ ប៉ុន្តែយ៉ាងណា ប៊ី សុធារី បានចេញមុខបញ្ជាក់ច្បាស់ៗនៅមុននេះបន្តិចថានាង មិនទៅចូលរួមប្រកួត MGl នៅប្រទេសថៃឡើយ។ បន្ថែមពីនេះ ប៊ី សុធារី ថែមទាំងលើកឡើងថា នេះជាការសម្រេចចិត្តរបស់នាងផ្ទាល់មិនមាននរណាមកបង្ខំទេ ហើយនាងនឹងចេញមុខឡាយវីដេអូនិយាយពីបញ្ហានេះឱ្យបានច្បាស់លាស់ ៕