ជូរី ល្អហួស បោះពាក្យសម្តីបែបនេះ​ ក្រោយ ប៊ី សុធារី សម្រេច​ចិត្ត​មិន​បន្ត​ការ​ប្រកួត​ MGI នៅ​ប្រទេស​ថៃ​​​
សីហា
-

កាលពីម្សិលមិញនេះ មានការហួសចិត្តជាខ្លាំង ដោយសារបញ្ហាចម្រូងចម្រាសនៃស្ថាប័ន Miss Grand និង Miss Grand Cambodia កាលពី​ពេល​ថ្មីៗ​នេះ ពិតជា​ជះឥទ្ធិពល​ដល់​បវរកញ្ញា​កម្ពុជា​ពិតមែន ដោយ​​ ប៊ី សុធារី ​បាន​បញ្ជាក់​ច្បាស់​ៗ​អំពី​ការ​សម្រេច​ចិត្ត​មិន​បន្ត​ការ​ប្រកួត​ MGI នៅ​ប្រទេស​ថៃ​​​ ដោយ​ផ្ញើ​សារ​លាទៅ​មិត្ត​ក្នុង​កម្មវិធី ប្រើ​ពាក្យ​ត្រឹម​បវរកញ្ញា​កម្ពុជា​តែ​ប៉ុណ្ណោះ។

ក្រោយពីរឿងនេះបានកើតឡើង ស្រាប់តែគេឃើញវត្តមានរបស់ កុមារី ជូរី ល្អហួស បានរៀបរាប់ថា ៖ «​នាងខ្ញុំមិនព្រមឱ្យជាតិសាសន៍ណាមួយមកមើលងាយប្រទេសរបស់នាងខ្ញុំ និងប្រជាជនរបស់នាងខ្ញុំបានទេ ទោះបីជាក្តីស្រមៃរបស់នាងខ្ញុំកាលនៅពីក្មេងត្រូវបញ្ចប់នៅពេលនេះ ក៏នាងខ្ញុំមិនព្រមបោះបង់ក្តីស្រមៃរបស់នាងខ្ញុំចោលដែរ នាងខ្ញុំត្រូវតែបន្តក្តីស្រមៃទៅមុខជាមួយនឹងស្នាមញញឹមថ្មី ក្តីស្រមៃថ្មី ដើម្បីលើកមុខមាត់ប្រទេសកម្ពុជារបស់នាងខ្ញុំម្តងទៀតនៅលើឆាកអន្តរជាតិ «មាសសុទ្ធមិនដែលខ្លាចភ្លើង» ជួបអ្នកឆ្នាំខាងមុខនេះ Miss universe Cambodia ជូរី ល្អហួស។

នាងបានបន្តថា ធ្វើល្អ អស់មួយគំនរ នៅតែគេមើលមិនឃើញ គេរង់ចាំតែចាប់កំហុស ហើយគេមកជិះជាន់យើង តែអំពើល្អរបស់កម្ពុជា ព្រះប្រាកដជាមើលឃើញ  នាងខ្ញុំហ៊ាននិយាយថា ប្រទេសកម្ពុជាគឺជាប្រទេសមួយដែលប្រជាជនមានបេះដូងល្អ ប្រជាជនមានភាពរួសរាយរាក់ទាក់ មានភាពស្មោះត្រង់ មានភាពទំនួលខុសត្រូវ ទីកន្លែងណាគេមិនអោយតម្លៃយើង ដើរចេញពីទីនោះ នៅមានកន្លែងជាច្រើនទៀត គេរង់ចាំនិងផ្តល់តម្លៃអោយយើង ។