គួរឲ្យសង្វេគណាស់! ភរិយារបស់លោក ថុល លីនណា មិនអាចទទួលយកបាន ធ្លាប់តែបើកភ្នែកឡើង ឱបជាប់ទ្រូងប្តី
សីហា
-

តារាចម្រៀងប្រចាំភោជនីយដ្ឋាន Cheer City 555 លោក ថុល លីណា អតីតបេក្ខជន Cambodian Idol រដូវកាលទី ២ និង X Factor Cambodia បានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៤ មហាជនជាច្រើន និងបងប្អូនក្នុងរង្វង់សិល្បៈមានក្តីរន្ធត់ចិត្តយ៉ាងខ្លាំង បន្ទាប់ពីទទួលបានដំណឹងមរណភាពនេះ។

យោងតាមភរិយារបស់លោក ថុល លីនណា បានឲ្យដឹងថា​បុណ្យសពរបស់ស្វាមីបានធ្វើតាមប្រពៃណីហើយដែរ នៅឯវត្ត ព្រែងសំរោង ក្រុងតាខ្មៅ ខេត្តកណ្តាល។ 

អ្វីដែលកាន់តែធ្វើឱ្យមហាជនខ្លោចចិត្ត និង ស្រណោះ ក្រោយពីសពស្វាមីបានបូជាក្លាយទៅជាធាតុហើយនោះ ភរិយាលោក ថុល លីណា បានរៀបរាប់ទាំងឈឺចាប់មិនទាន់អាចទទួលយកការពិតបាននៅឡើយថា៖ «ធ្លាប់តែបើកភ្នែកមក បងដេកឱប ថ្ងៃនេះអូនបើកភ្នែកមក កាន់ទង់ព្រលឹងបង ជូតទឹកភ្នែករើសធាតុបង។ តើឱ្យអូនទទួលយកបែបណា? ច្រើនឆ្នាំ ដែលយើងរស់នៅជាមួយគ្នាពុំដែលបែកគ្នា ឬឃ្លាតគ្នាឡើយ។ បើអាចបងមកយកអូនទៅផងប្ដីសម្លាញ់»៕