សិល្បៈកជាច្រើននាក់ រន្ធត់ចិត្តក្រោយទទួលដំណឹងថា លោក កៅ សីហា ទទួលមរណភាព
សីហា
-

កាលពីយប់ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៤ នេះ មហាជនអ្នកគាំទ្រលើបណ្ដាញសង្គម និង អ្នកក្នុងរវង្វង់សិល្បៈទទួលបានដំណឹងដ៏ក្រៀមក្រំ ដោយលោក កៅ សីហា អ្នកនិពន្ធ និង ដឹកនាំដ៏ល្បីប្រចាំផលិតកម្មរស្មីហង្សមាស បានទទួលមរណភាពហើយ។

នេះជាដំណឹងដ៏រន្ធត់ និងសោកសៅបំផុតសម្រាប់ក្រុមគ្រួសារ និងសិល្បករ-សិល្បការិនីព្រមទាំងអ្នកគាំទ្រក្រោយទទួលដំណឹងនៃមរណភាពរបស់អ្នកដឹកនាំសម្តែងដ៏ឆ្នើមប្រចាំហង្សមាស។ លោក កៅ សីហា កាល ពីថ្ងៃទី២០ ខែតុលាឆ្នាំ២០២៤ ត្រូវបានក្រុមគ្រួសារសម្រេចបញ្ជូនទៅសង្គ្រោះនៅមន្ទីប្រទេសវៀតណាមបន្ទាប់ពីមានជំងឺដាច់សរសៃ​ឈាមខួរក្បាលធ្ងន់ធ្ងរ។

ដំណឹងមរណភាពរបស់លោក កៅ សីហា បានធ្វើឱ្យមហាជនអ្នកគាំទ្រ ជាពិសេសសិល្បករ-ការិនីជាច្រើនបានបង្ហាញក្ដីរន្ធត់ចិត្ត និង អារម្មណ៍ស្រណោះអាឡោះអាល័យសោកស្ដាយជាពន់ពេកចំពោះអ្នកដឹកនាំសម្ដែងដ៏មានទេពកោសល្យរូបនេះ ព្រមទាំងបានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារបន្តបន្ទាប់ផងដែរ។

ក្រោយឃើញលោក កៅ សីហា ទទួលមរណៈភាព ស្រាប់តែមានសិល្បៈកជាច្រើននាក់បង្ហោះសាររំលែកទុក្ខ ។

អ្នកនាង សុគន្ធ នីសា ព្រះអេីយបងអេីយបង​ គ្រាន់តែបានដឹងដំណឹងថាបងសង្គ្រោះបន្ទាន់​ ថានឹងរៀបទៅមេីលបងតែបានដឹងថាបានយកទៅប្រទេសក្រៅបាត់ហេីយមិនអាចទៅមេីលបាន​ ហេីយឥឡូវនេះបានទទួលដំណឹងបងទទួលមរណៈភាពបាត់ទៅហេីយ​ ពិបាកទទួលយកណាស់ពិតជាលឿនអីយ៉ាងនេះបងនាងខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំរបស់ក្រុមគ្រួសារបងប្រុស។

លោក ណុប បាយ៉ារិទ្ធ លឿនពេកហើយបងអើយ ទើបតែជួបគ្នាថ្ងៃមុននៅក្រុមហ៊ុនសោះ និងទើបតែចែករំលែកបទចម្រៀងមរតកដើមជាមួយគ្នាតាមខមមិនសោះពិបាកទទួលយកណាស់បងអនុស្សាវរីយ៍ជាច្រើនជាមួយគ្នា មិនថាថតMV ថតរឿងរាជិនីភូមិគ្រឹះ គិតៗទៅសង្ខារមនុស្សពិតជាមិនទៀងទាត់មែន។

អ្នកនាង ឱក សុគន្ធកញ្ញា ទទួលយកមិនបានទេបងអើយ ពិតជាលឿនពេកហើយនៅតែឭសំឡេងបងពេញត្រចៀកខ្ញុំនេះជាការបាត់បង់ធនធានមនុស្សដ៏សំខាន់មួយរូបទៀតនៅក្នុងវិស័យសិល្ប: ស្នាដៃដែលបងបានសាងដោយកម្លាំងកាយកម្លាំងចិត្ត បេះដូង និងចំណេះវិជ្ជា ស្នាដៃរបស់បងនៅតែជាចងចាំរបស់ពួកយើងពេលនេះបងលាទៅគ្មានថ្ងៃត្រឡប់ សូមឲវិញ្ញាណក្ខន្ធបងទៅកាន់ទីដ៏ស្ងប់សុខ៕