ក្រុមក្មេងទំនេីងជាច្រើននាក់ ត្រូវជាប់ខ្នោះសមត្ថកិច្ចតាមរាជធានីខេត្តនានា ក្រោយ សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់បទបញ្ជាក្តៅៗ
សីហា
-

បន្ទាប់ពី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញបទបញ្ជាឱ្យ អភិបាលរាជធានីខេត្ត និងកម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធ ចាត់វិធានការក្តៅលើក្រុមក្មេងទំនើង ដោយគ្មានការលើកលែង។

ជាលទ្ធផល សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកំពត និង ខេត្តកំពង់ធំ បានបង្ហាញមុខ ក្រុមក្មេងទំនេីងជាច្រើននាក់ ដែលបានបង្ហោះម៉ូតូ រក្សាទុក ជាប់ខ្លូននូវ ដាវ កាំបិទ និង ប្រើហិង្សារ បណ្តាលឱ្យបាត់បង់សណ្តាប់ធ្នាប់សង្គម និង បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ដេីម្បីចាត់វិធានការតាមផ្លូវច្បាប់ នៅស្ថាប័នតុលាការ។