ភ្នំពេញ- ត្រៀម!!! អ្នកស្នេហាវិស័យតន្ត្រី ជាពិសេសហ្វេនៗរបស់ GANZBERG! ការទន្ទឹងរង់ចាំយ៉ាងអន្ទះសាជិតឈានដល់ទីបញ្ចប់ហើយ ព្រោះព្រឹត្តិការណ៍ប្រគំតន្ត្រីអន្តរជាតិ GANZBERG Super Idol រដូវកាលទី 3 នៅសល់តែ 2ថ្ងៃទៀតប៉ុណ្ណោះ!

នៅថ្ងៃសៅរ៍ ទី 18 ខែមករា ឆ្នាំ 2025 ដ៏ខ្លីខាងមុខនេះ ព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ពិភពលោកដ៏អស្ចារ្យ និងធំបំផុតប្រចាំឆ្នាំនឹងធ្វើឱ្យកក្រើកកោះពេជ្រ អង្រួនបេះដូងអ្នកគាំទ្ររាប់ពាន់នាក់ក្រោមវត្តមានចូលរួមពីសំណាក់ក្រុមកំពូលតារាចម្រៀង K-POP រួមមានប្រុសស្អាត JU-NE និង DK មកពីក្រុម iKON និង HYOLYN មកពីក្រុម SISTAR 19 និងតារាចម្រៀងក្នុងស្រុកល្បីៗដែលភាគច្រើនសុទ្ធសឹតតែជា Rapper រួមទាំងស្ដេចដាយណូស័រ G Devith ព្រមទាំង MC និង DJ ល្បីៗជាច្រើនរូបទៀតចាប់ពីម៉ោង 4:00 រសៀល - 11:00 យប់!

តើហ្វេនៗត្រូវត្រៀមអ្វីខ្លះសម្រាប់មហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ?
ងាយ!! អ្វីដែលហ្វេនៗត្រូវត្រៀមរួមមាន សំបុត្រចូលទស្សនាដែលអាចរកទិញបានតាមរយៈ https://live.wonderpass.asia/event/ganzbergsuperidolconcert3 ឬ ទិញក្នុងថ្ងៃប្រគំតន្ត្រីផ្ទាល់ក៏បាន ត្រៀមសម្លៀកបំពាក់ឡូយៗលេងស្ទាយម៉ាអស់ដៃ ត្រៀមបំពង់កទុកស្រែកហ៊ោឱ្យកម្លាំងចិត្ត Idol ហើយសំខាន់ចុងក្រោយគេ កុំភ្លេចត្រៀមណាត់ Crush ឬ មនុស្សជាទីស្រលាញ់ទៅសប្បាយជាមួយគ្នាផងណ៎ា!


សម្រាប់ការធ្វើបច្ចុប្បន្នភាព និងព័ត៌មានលម្អិតបន្ថែម សូមរង់ចាំតាមដានលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន GANZBERG។


ឧបត្ថម្ភគាំទ្រជាពិសេសផ្ដាច់មុខដោយ Ganzberg ផឹកស្រួល ស្រួលផឹក ផឹក Ganzberg និងសហការឧបត្ថម្ភដោយ ភេសជ្ជៈ Boostrong ភេសជ្ជៈ iDOL និង ទឹកផ្លែឈើ Freshy។

