ត្រៀមខ្លួនជាមួយ OPPO Reno13 Series ជាទូរស័ព្ទជំនាន់ថ្មីរចនាបថ “ស្រមោលមេអំបៅ” និងបំពាក់ដោយ AI ទំនើបៗ
សីហា
-

បន្ទាប់ពី OPPO បានបង្ហាញ Reno13 Series 5G នៅលើទីផ្សារប្រទេសចិន និងបណ្តាប្រទេសជាច្រើន ហើយពេលនេះ OPPO ប្រចាំប្រទេសកម្ពុជាក៏កំពុងត្រៀមខ្លួនវាយលុកទីផ្សារផងដែរ។ OPPO ជឿជាក់អតិថិជនសុទ្ធសឹងតែជាអ្នកតាមទាន់ trend fashion ស៊ីវិល័យ មិនចូលចិត្តអ្វីច្រំដែលៗ ដូច្នេះហើយលើកនេះ OPPO បានផ្តោតលើការរចនាថ្មី ទាន់សម័យ ប្រកបដោយភាពទាក់ទាញយ៉ាងស្រស់ស្អាតជាមួយ “ស្រមោលមេអំបៅ” លើខ្នងខាងក្រោយខុសប្លែកពីគេតែម្តង។

ក្រៅពីរចនាបថដ៏ស្រស OPPO Reno13 Series ត្រូវបានគេស្គាល់ថាជាទូរស័ព្ទថតរូបក្នុងទឹកដំបូងគេនៅកម្ពុជាផងដែរ ព្រោះស្មាតហ្វូននេះបំពាក់នូវអាវក្រោះការពារទឹក IP69 ដែលមានសមត្ថភាពអាចបញ្ជាលើអេក្រង់បានធម្មតាទោះបីជាយើងកំពុងស្ថិតនៅក្នុងទឹកក៏ដោយ។ អ្វីដែលសំខាន់គឺវាមានមុខងារ Underwater ដែលធ្វើឲ្យទូរស័ព្ទបញ្ចេញសំឡេង និងរំញ័រដើម្បីច្រានទឹកចេញពីទូរស័ព្ទបានដោយខ្លួនឯង។

លើសពីនេះទៀត OPPO Reno13 Series ក៏បានបំពាក់នូវមុខងារថ្មី AI Livephoto ផងដែរ។ ដូច្នេះតើយើងថត Livephoto ដើម្បីអ្វី? តើ Livephoto មានអត្ថប្រយោជន៍ជាការថតរូបសន្លឹកដូចម្តេចខ្លះ? សម្រាប់មុខងារ Livephoto អាចថតរូបភាពមានចលនាបានរហូតដល់ 3 វិនាទីនៃសកម្មភាពនីមួយៗ ហើយយើងអាច select យកប្លង់ណាមួយដែលល្អបំផុតសម្រាប់ធ្វើជា cover photo បានយ៉ាងស្រួល។ ហើយសម្រាប់រូបដែលថតចេញពី Livephoto ក៏អាចបម្លែងជាវីដេអូខ្លីៗឬជា GIF File និងអាចចែករំលែកលើបណ្តាញសង្គមផ្សេងៗប្រកបដោយភាពរស់រវើកនិងទាក់ទាញ។ អ្វីដែលកាន់តែពិសេសគឺអាចស៊ែរ file Livephoto ទៅមករវាង iPhone បានដោយសេរីនិងលឿនរហ័សផងដែរ។

តោះ! ត្រៀមខ្លួនដើម្បីទទួលអារម្មណ៍រំភើបចិត្តជាមួយ OPPO Reno13 Series 5G នឹងមកដល់ទីផ្សារកម្ពុជាឆាប់ៗនេះ សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់ Facebook page ផ្លូវការរបស់ក្រុមហ៊ុន OPPO ៕