សោកស្តាយ! តារាសម្តែងតៃវ៉ាន់ Barbie Hsu ដែលមហាជនស្គាល់ថាជា សាន់ឆាយ ក្នុងខ្សែភាពយន្ត F4 បានទទួលមរណភាពក្នុងវ័យ៤៨ឆ្នាំ
សីហា
-

(តៃប៉ិ)៖ តារាសម្ដែងស្រីតៃវ៉ាន់ដ៏ល្បីឈ្មោះ Barbie Hsu ដែលគេស្គាល់ថាជាតារាសម្តែងក្នុងខ្សែភាពយន្ត F4 អំឡុងឆ្នាំ២០០១ ហៅសាន់ឆាយ បានទទួលមរណភាពហើយ ដោយជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ ក្នុងអាយុ ៤៨ឆ្នាំ ។ នេះបើយោងតាមការចេញផ្សាយ របស់ TVBS តាមរយៈអ្នកគ្រប់គ្រងរបស់នាងថា នាងបានស្លាប់ដោយសារជំងឺរលាកសួតដោយសារជំងឺផ្តាសាយ ពេលធ្វើដំណើរទៅប្រទេសជប៉ុន។

អ្នកនាង Dee Hsu បានប្រាប់កម្មវិធីទូរទស្សន៍តៃវ៉ាន់ TVBS News ដូច្នេះថា «សូមអរគុណចំពោះការព្រួយបារម្ភពីអ្នកទាំងអស់គ្នា ! ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ក្រុមគ្រួសារយើង បានធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុន។ បងស្រីជាទីគោរព និងចិត្តល្អរបស់ខ្ញុំ Xiyuan (Barbie Hsu) បានទទួលមរណៈភាពជាអកុសល ព្រោះតែរលាកសួត ដោយសាជំងឺគ្រុនផ្តាសាយ»។

គួរបញ្ជាក់ថា អ្នកនាង Barbie Hsu ត្រូវបានគេស្គាល់ថាតារាសម្តែងស្រីដ៏ឆ្នើម ក្នុងរឿងភាគតៃវ៉ាន់ Meteor Garden (F4) កាលពីឆ្នាំ ២០០១ ដោយសម្តែងជាតួស្រីឈ្មោះ សាន់ឆាយ ជាមួយតារាប្រុស ៤នាក់ទៀត គឺ Jerry Yan, Vic Chou, Ken Chu និង Vanness Wu៕